ខេត្តកំពង់ស្ពឺ ៖ យោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា យុវជនម្នាក់កែស៊ីម៉ាំងម៉ូតូខុសបច្ចេកទេស(ស្ថានភាពដើម)ត្រូវសមត្ថកិច្ចនគរបាលឃាត់អប់រំនិងអញ្ជេីញអាណាព្យាបាលមកទទួលនិងបញ្ឍប់សកម្មភាព ។
សូមបញ្ជាក់ថា នៅវេលាម៉ោង០៩ និង៣០នាទី កម្លាំងអធិការដ្ឋាននគរបាលក្រុងឧដុង្គម៉ែជ័យ បានឃាត់យុវជនម្នាក់កំពុងជិះម៉ូតូស៊ីមាំងប្រែន កែខុសលក្ខណៈបច្ចេកទេស នៅលើផ្លូវជាតិលេខ៥១ ចន្លោះគីឡូម៉ែត្រលេខ១៦-១៧ ស្ថិតនៅភូមិបាត់ដឹង សង្កាត់ក្សេមក្សាន្ត ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ។
ម៉ូតូដែលកែឆ្នៃបំពង់ស៊ីម៉ាំង ម៉ាកស្កុបពី ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1JY-4491 លេខតួKT110D-8336883 លេខម៉ាស៊ីន KT110DE- 83368 83 កម្មសិទ្ធិនិងជាឣ្នកបើកម៉ូតូ មានឈ្មោះ ហេង លាងហ៊ត់ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិក្សេម ក្សាន្ត សង្កាត់ពោធិ៍សែនជ័យ ទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (មុខរបរ សិស្ស) ។
ជុំវិញករណីនេះ លោកអធិការក្រុងឧដុង្គម៉ែជ័យ វរសេនីយ៍ទោ ជុន សូឃួន បានបញ្ជាអោយជំនាញអញ្ជើញអាណាព្យាបាលមកទទួលយកកូននៅអធិការដ្ឋាននគរបាលក្រុងឧដុង្គម៉ែជ័យ យកទៅធ្វើការអប់រំនិងបញ្ឍប់សកម្មភាពប្រើប្រាស់កែឆ្នៃបំពង់ស៊ីម៉ាំងម៉ូតូបែបនេះបន្ដទៀត ៕