ភ្លើងឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង តាមបណ្តោយផ្លូវជាតិលេខ២ បណ្តាលមកពីឆ្លងចរន្តអគ្គីសនី
សន្តិសុខសង្គម
182

រាជធានីភ្នំពេញ​៖ ករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ មួយកន្លែងយ៉ាងសន្ធោសន្ធៅ នៅតាមបណ្ដោយផ្លូវជាតិលេខ២ ហ៊ុយផ្សែងខ្មៅទ្រលោម វេលាម៉ោងប្រមាណ២២០នាទីរសៀល ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅចំណុចផ្ទះលេខ៨២២ ក្នុងក្រុម២៥ ភូមិតាឡុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ករណីអគ្គិភ័យនេះបានបណ្ដាលឲ្យឆេះបន្ទប់ ទំហំ (៥ម៉ែត្រ គុណ ៣ម៉ែត្រ) ចំនួន០១បន្ទប់ រួមទាំងសម្ភារៈសំណង់អស់មួយចំនួន ហើយពុំបណ្តាលឲ្យឆេះរាលដាលដល់អ្នកក្បែរខាងឡើយ ចំពោះប្រភេទសំណង់ខាងលើគឺជាប្រភេទ ថ្មបេតុង ទំហំ (៥ម៉ែត្រ គុណ ២០ម៉ែត្រ)។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយ​ការិយាល័យបានបញ្ជាក់ទៀតថា ក្នុងហេតុការណ៍នេះកម្លាំងសមត្ថកិច្ចបានប្រើប្រាស់ទឹកអស់ ចំនួន០១ឡាន ទើបអាចគ្រប់គ្រងបានទាំងស្រុង ក្នុងនោះរួមមាន រថយន្ដការិយាល័យជំនាញ ចំនួន០៣គ្រឿង ពុំបានប្រើទឹក, រថយន្ដស្នងការខេត្តកណ្តាល ចំនួន០២គ្រឿង ដែលប្រើទឹកអស់ចំនួន០១ឡាន ស្មើនឹង០៤ម៉ែត្រគូប។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយ​ការិយាល័យបានអះអាងថា ប្រតិបត្តិការនេះអាចគ្រប់គ្រងបាននៅវេលាម៉ោង៣រសៀល ករណីនេះមិនបណ្ដាលឲ្យមានមនុស្សណាម្នាក់រងគ្រោះថ្នាក់នោះទេ ដោយឡែក សម្រាប់មូលហេតុវិញ កម្លាំងជំនាញបានធ្វើការស្រាវជ្រាវរកឃើញថា បណ្តាលមកពីឆ្លងចរន្តអគ្គីសនី៕ អែល វិចិត្រ


Telegram