ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នើសុំអ្នកនិពន្ធចេញសារភាពឲ្យទាន់ពេល ខណៈក្មួយស្រី ម៉ូនីកា មិនព្រមមកស្នងការសហការ ទាល់តែសោះ ទាំងដែលមិនមែនជាតួអង្គក្នុងរឿងនេះទេ!
រាជធានីភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបង្ហោះនៅវេលាម៉ោង ៦និង ១១នាទីយប់ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ទាំងស្រុងថា « សួស្ដីក្មួយស្រី ម៉ូនីកា ជាទីរាប់អាន ! ក្មួយពិតជាចិត្តដាច់មែន មិនព្រមមកស្នងការដ្ឋាននគរបាលរាជធានីដើម្បីសហការណ៌ជាមួយពូ ដើម្បីរកយុត្តិធម៌ជូនក្មួយ! ពូពិតជាខកចិត្តណាស់ដែលពូរង់ចាំនៅស្នងការដ្ឋាន តាំងពីម៉ោង៦ព្រឹក រហូតដល់ម៉ោង៦ល្ងាច!»
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបន្តថា « ខ្ញុំបាទសូមជូនព័ត៌មានដល់មហាជនទាំងអស់ជ្រាបថា ក្មួយស្រីម៉ូលីកាមិនមែនជាតួអង្គក្នុងរឿងនេះទេ (ខ្ញុំស្នើសុំអ្នកនិពន្ធចេញសារភាពឲ្យទាន់ពេល) ព្រោះខ្ញុំត្រូវការរកយុត្តិធម៌និងកិត្តិយស់ឲ្យអ្នករងគ្រោះពិតប្រាកដ! អំពីខ្ញុំបាទ រាជសឹង្ហ » ៕