ឪពុកម្តាយឲ្យទៅរៀន បែរជាម៉ោងចេញលេង វាយតប់គ្នាក្នុងថ្នាក់ទៅវិញកូនស្រី
សន្តិសុខសង្គម
295

ខេត្តកណ្តាល ៖ យោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមជម្រាបជូនសាធារណជនជ្រាបថា ករណី ក្មេងៗសិស្សសាលាវាយប្រតាយប្រតបគ្នាក្នុងថ្នាក់រៀន។

ករណីនេះ កើតឡើងនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ៨:០០នាទី(ម៉ោងចេញលេង) ។

សមត្ថកិច្ចបញ្ជាក់ថា ភាគី(ក)មានគ្នា០៣នាក់)

១.ឈ្មោះ ឡៃ សុវតី ភេទស្រី ឆ្នាំកំណើត ២៥/០៣/២០១១ ទីលំនៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។

២.ឈ្មោះ លាង ស្រីលី ភេទស្រី ឆ្នាំកំណើត ១២/០១/២០០៩ ទីលំនៅភូមិ កំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។

៣.ឈ្មោះ តៃ សុខខេង ភេទស្រី ឆ្នាំកំណើត ១៤/០៤/២០០៩ មានទីលំនៅភូមិកំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តា។

ដោយឡែកភាគី(ខ) ម្នាក់

១.ឈ្មោះ ចឹម សុវណ្ណី ភេទប្រុស ឆ្នាំកំណើត ១៧/១២/២០០៩ មានទីលំនៅភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។

អ្នកទាំងបួនខាងលើជាសិស្សថ្នាក់ទី៧D នៃ វិទ្យាល័យហ៊ុនសែនកំពង់ភ្នំ។

ក្រោយពីកើតហេតុលោកនាយកសាលាបានហៅសិស្សទាំងបួនមកធ្វើកិច្ចសន្យា និងបានកោះអញ្ជើញអាណាព្យាបាលមកធ្វើការធានាយកកូនទៅអប់រំបន្ត ដល់អ្នកទាំងបួនមិនឲ្យគុំគួនគ្នា និងប្រព្រឹត្តនូវអំពើបែបនេះទៀត ប៉ុន្តែអាណាព្យាបាលសិស្សឈ្មោះ ចឹង សុវណ្ណី មិនបានអញ្ជើញមកទេដោយប្រាប់ថារវល់ ដោយឲ្យតំណាងមកជំនួស។

រហូតដល់ព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលស្រុកលើកដែក បានកោះហៅសិស្សទាំងបួននាក់ និងអាណាព្យាបាល មកអធិការដ្ឋានធ្វើការអប់រំ ណែនាំបន្ថែមទៀត និងឲ្យអាណាព្យាបាលធានាយកទៅអប់រំបន្ត កុំឲ្យកូនៗប្រព្រឹត្តនូវទង្វើរបែបនេះទៀត៕


Telegram