ស្ត្រីម្នាក់ ខូ....ចចិត្តប្តីដែលជាជនបរទេសទៅរស់នៅប្រទេសកំណើតចោលគាត់ ដា......ច់ចិត្តលោ....តទឹកស...ម្លា..ប់ខ្លួ...នថ្ងៃចូលឆ្នាំចិន!
សន្តិសុខសង្គម
227

រាជធានីភ្នំពេញ ៖ ថ្ងៃសែនចូលឆ្នាំចិន គ្រប់គ្នាសប្បាយជួបជុំក្រុមគ្រួសារ បែរជាស្ត្រីម្នាក់ មានវិបត្តិផ្លូវចិត្ត ប្តីជនជាតិម៉ាឡេស៊ី វិលត្រឡប់ទៅរស់នៅប្រទេសកំណើតវិញចោលគាត់ ក៏គិតខ្លីជិះម៉ូតូមកលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារទាំងព្រឹកព្រលឹម បន្សល់ទុកម៉ូតូមួយគ្រឿងលើស្ពាន រហូតដល់ល្ងាចថ្ងៃដដែល ទើបរកឃើញសាកសព ។

ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោងជិត ៥ល្ងាច ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចក្រោមស្ពានជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមប្រភពពីសាច់ញាតិ បានឲ្យដឹងថា នៅវេលាម៉ោងជាង៧ព្រឹក ថ្ងៃកើតហេតុនេះ ជនរងគ្រោះ ឈ្មោះ កែវ សារ៉ាត់ អាយុ៣៤ឆ្នាំ រស់នៅសង្កាត់ក្នុងបឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានជិះម៉ូតូមួយគ្រឿងម៉ាកស៊ុយសាគីលែត ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 1CN-9193 តែម្នាក់ឯង មកលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វារ លិចបាត់ឈឹងតែម្តង សល់តែស្បែកជើង១គូ និងម៉ូតូមួយគ្រឿងប៉ុណ្ណោះ ដោយសារមានវិបត្តិផ្លូវចិត្ត ប្តីជនជាតិម៉ាឡេស៊ី វិលត្រឡប់ទៅរស់នៅប្រទេសកំណើតវិញចោលគាត់ ខណៈជនរងគ្រោះព្យាយាមសម្លាប់ខ្លួនច្រើនដងមកហើយ តែមិនសម្រេច ។ ភ្លាមៗ សាច់ញាតិក៏បានមកដល់ទីតាំងកើតហេតុ និងបានជួលអ្នកនេសាទឲ្យជួយរាវរក រហូតនៅវេលាម៉ោងជិត៥ល្ងាច ទើបរកឃើញសាកសព ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការពិនិត្យសាកសពយ៉ាងយកចិត្តទុកដាក់ និងប្រគល់ឲ្យក្រុមគ្រួសារសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ៕ មេសា


Telegram