ខេត្តកំពង់ស្ពឺ៖ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបង្ហោះនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ទាំងស្រុងថា រដ្ឋបាលខេត្ដប្រកាសថា នៅក្នុងខេត្ដកំពង់ស្ពឺ ដាច់ខាតល្បែងស៊ីសងគ្រប់ប្រភេទត្រូវតែបង្រ្កាប និងមិនអនុញ្ញាតឲ្យបន្ដបើកលេង ទោះបី ស្របច្បាប់ និងឬស្របច្បាប់ក៏ដោយ ។
យោងតាមសេចក្តីជូនដំណឹង លេខ ០៨៩/២៤ សណន ចុះថៃ្ងទី ០៩ កុម្ភៈ ២០២៤ នេះដោយ ឯកឧត្ដម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្ដកំពង់ស្ពឺ ។
សូមបញ្ជាក់ថា កន្លងមកក្រោមការដឹកនាំនិងបញ្ជាផ្ទាល់ពី ឯកឧត្ដម វ៉ី សំណាង អភិបាលខេត្ដកំពង់ស្ពឺ នូវវិធានការមិន
អនុញ្ញាតឲ្យមានការផ្សព្វផ្សាយតាំងរូបភាព ផ្ទាំងបាណូ ផ្សាយពាណិជ្ជកម្ម ស្រាបៀរគ្រប់ប្រភេទ គឺជាទូទៅបានការកោតសរសើរទូទាំងផ្ទៃប្រទេសថាជាខេត្ដគំរូមួយក្នុង ចំណោមខេត្ដ រាជធានី ទាំង២៥ នៃព្រះរាជាណាចក្រកម្ពុជា
នេះជាវិធានការនិងជាជម្រើសទី២ នៃការប្ដេជ្ញាចិត្ដរបស់ ឯកឧត្ដម អភិបាលខេត្ដកំពង់ស្ពឺ .!
ប្រជាពលរដ្ឋប្រាកដណាស់សារទនិងចំណាត់ការដ៏ម៉ឺងម៉ាត់។
អភិបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ភូមិ ប្រាកដជា និងចូលរួមអនុវត្ដអោយបានពេញលេញនិងមានប្រសិទ្ធភាព ៕