រាជធានីភ្នំពេញ ៖ ថ្ងៃចូលឆ្នាំចិនទី១ ជនសង្ស័យ២នាក់ មាឌធំដូចដំរី មានដៃមានជើងត្រឹមត្រូវ មិនរកស៊ីរបរសុច្ចរិត បែរជាឌុបគ្នាចេញឆក់ទូរសព្ទគេតាមផ្លូវ ត្រូវប្រជាពលរដ្ឋនិងសមត្ថកិច្ចចាប់ខ្លួនបាន ។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២៣:០០នាទីយប់ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០២៣ ស្ថិតនៅភូមិព្រៃព្រីងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ជុំវិញករណីនេះ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីឆក់ទូរស័ព្ទតាមផ្លូវសាធារណៈ និងដកហូតបាន វត្ថុតាងរួមមាន៖ ម៉ូតូម៉ាកយ៉ាម៉ាហា, ទូរស័ព្ទដៃចំនួន១គ្រឿង(ជូនជនរងគ្រោះវិញ)។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវីធី៕