ឪពុកចុ...ង ឡើងតាមបង្អួចចាប់រំ....លោ..ភកូនស្រី បានសម្រេចច្រើនលើកតាំងពីដើមឆ្នាំ២០២៣ គំរា...មសម្លា...ប់មិនឲ្យប្រាប់អ្នកណា
សន្តិសុខសង្គម
258

ខេត្តបាត់ដំបង៖ ជនសង្ស័យម្នាក់ជាឪពុកចុង ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន ពាក់ព័ន្ធករណីរំលោភសេពសេន្ថវៈលើកូនស្រី កាលពីវេលាម៉ោង៤និង១០នាទីល្ងាច ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចភូមិតាង៉ែន​ ឃុំតាគ្រាម​ ស្រុកបាណន់​ ខេត្តបាត់ដំបង​។ នេះបើយោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យម្នាក់ ឈ្មោះ ស៊ុន​ យ៉ុម​ ភេទប្រុស​ អាយុ៥២ឆ្នាំ​ មានទីលំនៅភូមិអូរតាញា​ ឃុំតាគ្រាម​ ស្រុកបាណន់​ ខេត្តបាតដំបង​។បច្ចុប្បន្នស្នាក់នៅទំនប់អាងកំពីងពួយ​ ភូមិតាង៉ែន​ ឃុំតាគ្រាម​ ស្រុកបាណន់​ ខេត្តបាត់ដំបង​ ប្រកបមុខរបរនេសាទត្រី បានធ្វើសកម្មភាពចាប់រំលោភទៅលើជនរងគ្រោះភេទស្រី អាយុ១៤ឆ្នាំ (ត្រូវជាកូនចុង) នៅពេលទៅរកត្រី​ និងពេលនៅផ្ទះស្ងាត់តែពីរនាក់រហូតបានសម្រេចជាច្រើនលើក​ (ដែលបានកើតមានឡើងពីក្នុងកំឡុងដើមឆ្នាំ២០២៣​ រហូតដល់ ថ្ងៃទី០៩.០២.២០២៤​) ដោយបានគំរាមសម្លាប់​ និងហាមមិនឲ្យនិយាយប្រាប់អ្នកណាដឹងឡើយ។​ លុះដល់វេលាម៉ោប្រហែល០១យប់​ ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ ស្រាប់តែឪពុកចុងឈ្មោះ​ ស៊ុន​ យ៉ុម​ បានលួចឡើងតាមបង្អួចចូលក្នុងបន្ទុប់កូនស្រីចុងឈ្មោះ​ យ.ស.ន បម្រុងរំលោភ តែកូនស្រីប្រកែកមិនបានសម្រេច​ ហើយនិយាយរឿងប្រាប់ដល់ម្តាយបង្កើតឈ្មោះ​ សរ​ សារុំ​ អាយុ៤២ឆ្នាំ​ បានអោយដឹង​ ។

ក្រោយទទួលបានបណ្ដឹងពីជនរងគ្រោះ កម្លាំងផ្នែកជំនាញ រួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាគ្រាម នៃអធិការដ្ឋាននគរបាលស្រុកបាណន់​ ដឹកនាំដោយលោកវរសេនីយ៍ទោ សំ វីរៈ អធិការនគរបាលស្រុកបាណន់​ បានចុះធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ស៊ុន​ យ៉ុម​ មកកាន់អធិការដ្ឋាននគរបាលស្រុកបាណន់​ដើម្បីធ្វើការសាកសួរ ។

ក្រោយពីបានសាកសួរជនសង្ស័យ បានឆ្លើយសារភាពថាខ្លួនបានធ្វើសកម្មភាពចាប់រំលោភទៅលើជនរងគ្រោះ បានសម្រេចជាច្រើនលើក​ ពិតប្រាកដមែន ។

បច្ចុប្បន្ន​ កម្លាំងនគរបាលស្រុកបាណន់​កំពុងកសាងសំណុំរឿង បញ្ចូនមកការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕


Telegram