រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ ប្រកបរបរជាអ្នករើសអេតចាយ ទាំងដែលមានផ្ទៃពោះគ្រប់ខែទៅហើយ ស្នាក់នៅចល័តគ្រប់កន្លែង មិនពិតប្រាកដ ខណៈកំពុងរើសអេតចាយតាមផ្លូវ ស្រាប់តែឈឺពោះឆ្លងទន្លេ ត្រូវបានប្រជាពលរដ្ឋនិងសមត្ថកិច្ចប៉ុស្តិ៍ទន្លេបាសាក់ ប្រញាប់អន្តរាគមន៍ហៅរថយន្តសាមុយ មកដឹកយកទៅមន្ទីរពេទ្យ ។
ហេតុការណ៍នេះបានកើតឡើងនៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចផ្លូវសបិត ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមការសាកសួរ ស្ត្រីដែលឈឺពោះសម្រាលកូននៅលើចិញ្ចើមផ្លូវខាងលើនេះ មានឈ្មោះ អាន ឡា អាយុ៤០ឆ្នាំ ស្នាក់នៅមិនពិតប្រាដកនោះទេ ចល័តគ្រប់កន្លែង មានស្រុកកំណើត ស្រុកបាភ្នំ ខេត្តព្រៃវែង សម្រាលបានកូនស្រីម្នាក់ មុខមាត់ថ្លោះគួរឲ្យខ្នាញ់ ហើយដោយក្តីអាណិតអាសូរ ចំពោះស្ត្រីទុរគតជនខាងលើ ដែលសម្រាលកូននៅចិញ្ចើមផ្លូវខាងលើ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោក វរៈសេនីយ៍ត្រី សាល សណ្តុះ នាយប៉ុស្ដិ៍រដ្ឋបាលទន្លេបាសាក់ បានផ្តល់ជូនថវិការចំនួន ១០ម៉ឺនរៀល តាមរយៈលោក អែល វិចិត្រ ក្រុមការងារTVFB យកមកជូនបងស្រីខាងលើផ្ទាល់ដល់មន្ទីរពេទ្យ ខណៈគាត់សម្រាកនិងទទួលបានការមើលថែទាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់ ក្រុមគ្រូពេទ្យ នៃមណ្ឌលសុខភាពខណ្ឌច្បារអំពៅ ។
ស្ត្រីខាងលើ បានលើកដៃសំពះអរគុណដល់ក្រុមការងារTVFB ដែលបានជួយផ្សព្វផ្សាយ ពិសេសអរគុណ ដល់លោក វរៈសេនីយ៍ត្រី សាល សណ្តុះ នាយប៉ុស្ដិ៍រដ្ឋបាលទន្លេបាសាក់ បានផ្តល់ជូនថវិការចំនួន ១០ម៉ឺនរៀល ជូនគាត់ ទោះបីវាមិនច្រើនណាស់ណា តែក៏អាចដោះទ័លជូនគាត់បានមួយគ្រា សម្រាប់ទិញបាយទឹកហូបចុក ហើយធ្វើបុណ្យចំអ្នកដែលអត់ពិតប្រាកដ បានបុណ្យណាស់ ៕ អែល វិចិត្រ