យានយន្តល្មើស ចំនួន១០០គ្រឿង ត្រូវបានឃាត់ ក្នុងប្រតិបត្តិការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលនៅរាជធានីភ្នំពេញ សម្រាប់យប់ថ្ងៃទី១២ កុម្ភៈ
សន្តិសុខសង្គម
200

រាជធានីភ្នំពេញ៖ យោងតាមផេកផ្លូវការរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា លទ្ធផលការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំត្រួតពិនិត្យអនុវត្តផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលដូចខាងក្រោម៖ ឃាត់យានយន្តល្មើស ចំនួន១០០គ្រឿង (រថយន្ត ចំនួន៣៦គ្រឿង, ម៉ូតូ ចំនួន៦៤គ្រឿង) ក្នុងនោះរួមមាន ៖

១.ល្មើសជាតិស្រវឹង ចំនួន៦១គ្រឿង៖ កម្រិត ០.២៥ - ០.៣៩ mg/L ចំនួន៣៤គ្រឿង៖ អ្នកបើកបរម៉ូតូ ចំនួន២១ នាក់, អ្នកបើកបររថយន្ត ចំនួន១៣នាក់ ។ កម្រិត ០.៤០ mg/L ឡើង ចំនួន២៧គ្រឿង៖ អ្នកបើកបរម៉ូតូ ចំនួន២១នាក់, អ្នកបើកបររថយន្ត ចំនួន០៦នាក់។

២.បទល្មើសផ្សេងៗ ចំនួន៣៩គ្រឿង៖ អត់មួកសុវត្ថិភាព ចំនួន២១នាក់, រថយន្តគ្មានប័ណ្ណបើកបរ ចំនួន១៣គ្រឿង, រថយន្តជិះបញ្រ្ចាសទិស ចំនួន០១ គ្រឿង, រថយន្តកែច្នៃភ្លើង ចំនួន០៣គ្រឿង, អ្នកបើកបរម៉ូតូផ្ទុកសារធាតុជាតិ ចំនួន០១នាក់៕


Telegram