រាជធានីភ្នំពេញ ៖ ប្រិយមិត្តបានជ្រាបហើយ ថ្មីៗនេះតារាល្បីៗជាច្រើននាក់ ពិសេសនាយ គ្រឿន តែម្តង ដែលមានអ្នកគាំទ្រច្រើនជាងគេ គ្រប់ស្រទាប់ គ្រប់វ័យ តែមកត្រូវអ្នកគាំទ្ររបស់លោក រិះគន់ដូចទឹកបាក់ទំនប់ ក្រោយ នាយគ្រឿន ទទួលផ្សព្វផ្សាយពាណិជ្ជកម្ម ល្បែង និងគ្រឿងស្រវឹង ជាបន្តបន្ទាប់ ។
ក្នុងនោះយោងតាមការបង្ហោះរបស់ម្ចាស់អាខោនឈ្មោះ ឌី ណា បានសរសេរបង្ហោះ ថា « លេងល្បែង ដើម្បីក្លាយជាអ្នកមាន ដឹងហើយថាខ្លួនជាបុគ្គលដែលមានឥទ្ធិពលខ្លាំងដល់ សង្គមDigital តែនៅតែលក់ ឧត្តមគតិ ឈានទៅការបំពុលសង្គម និង បំផ្លាញ់អនាគត ក្មេងៗ ដែលជាពន្លកទំពាំង ស្នង ជាតិសាសន៍ខ្មែរ ព្រោះតែ ប្រយោជន៍ផ្ទាល់ខ្លួន ខ្លាចហើយស្រុកខ្មែរ មិនទាន់រំសាយរឿងស្រាផង ឥឡូវ + ល្បែង អ្នកល្បីអស្ចារ្យប៉ុនណាក៏ដោយ ខ្ញុំមិនគាំទ្រាំជាដាច់ខាន តោះចូលរួម Report » ការបង្ហោះនេះ មានមហាជនជាច្រើនចូលទៅគាំទ្រ និងចុចស៊ែរបន្តជាបន្តបន្ទាប់ ។
ក្រោយឃើញមហាជន រិះគន់លោកខ្លាំងពេកនោះ នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ផេកផ្លូវការរបស់ នាយ គ្រឿន បានបង្ហោះនូវវីដេអូមួយ ដែលមានរយៈពេល ៦នាទី ចេញមកនិយាយសុំទោសបណ្តាអ្នកគាំទ្រ ដឹងកំហុស និងប្រកាសថា ខ្លួនឈប់ទទួលផ្សព្វផ្សាយល្បែង និងគ្រឿងស្រវឹងទៀតហើយ ចាប់ពីពេលនេះតទៅមួយជីវិត (ដាក់វីដេអូ )