ក្មេងទំនើងមួយក្រុម គ្នា១៤នាក់ ជិះម៉ូតូ៧គ្រឿង យកដុំថ្ម ដុំឥដ្ឋគប់ផ្ទះប្រជាពលរដ្ឋ ត្រូវសមត្ថកិច្ចស្រុកត្រាំកក់បង្ក្រាបបាន
សន្តិសុខសង្គម
357

ខេត្តតាកែវ ៖ ក្រុមក្មេងទំនើង០១ក្រុមចំនួន១៤នាក់ជិះម៉ូតូ០៧គ្រឿងប្រដាប់ដោយដុំថ្ម ដុំឥដ្ឋបានធ្វើសកម្មភាពគប់ទៅលើផ្ទះរបស់ប្រជាពលរដ្ឋ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បង្ក្រាបបាន ។ នេះបើយោងតាមផេកផ្លូវការរបស់ អធិការដ្ឋាននគរបាលស្រុកត្រាំកក់ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង២៣និង៣០នាទី ចំណុចលើផ្លូវលេខ១២៣ ចន្លោះគីឡូម៉ែត្រលេខ៨-៩ ស្ថិតក្នុងភូមិស្រែខ្វាវ ឃុំជាងទង ស្រុកត្រាំកក់ មានករណីធ្វើឲ្យខូចខាតដោយចេតនាមួយ បង្កឡើងដោយក្រុមក្មេងទំនើង០១ក្រុម ចំនួន១៤នាក់ ជិះម៉ូតូ០៧គ្រឿង ប្រដាប់ដោយដុំថ្ម ដុំឥដ្ឋ បានធ្វើសកម្មភាពគប់ទៅលើផ្ទះរបស់ប្រជាពលរដ្ឋម្នាក់ ដែលមានទីលំនៅភូមិស្រែខ្វាវ​ ឃុំជាងទង (កន្លែងលក់ដូរ) បណ្ដាលឱ្យខូចខាតទូកញ្ចក់ចំនួន០១ , ទូទឹកកចំនួន០១ , ខូចម៉ូតូចំនួន ០១ រួចនាំគ្នាជិះម៉ូតូគេចខ្លួនតាមផ្លូវលេខ១៣២ មកកើតបាត់មក ។

​បន្ទាប់ពីកើតហេតុ និងទទួលបណ្ដឹងពីជនរងគ្រោះ និងបទបញ្ជាពីលោកឧត្តមសេនីយ៍ទោស្នងការ ព្រមទាំងដឹកនាំសម្របសម្រួលនីតិវិធីដោយ លោក ញ៉ាន បូរី ព្រះរាជអាជ្ញារង​ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក​ ឌុក​ ធីយ៉ា​ អធិការ នៃអធិការនគរបាលស្រុកត្រាំកក់​ បានចេញធ្វើអន្តរាគមន៍តាមឃាត់ខ្លួនជនសង្ស័យបានចំនួន ១១ នាក់ ម៉ូតូចំនួន០៥ គ្រឿង នៅលើផ្លូវជាតិលេខ០៣ ចន្លោះគីឡូម៉ែត្រលេខ ៨០-៨១ ស្ថិតក្នុងភូមិព្រៃដំរី ឃុំអង្គតាសោម។

បច្ចុប្បន្នសមត្ថកិច្ច កំពុងសាកសួរកសាងសំណុំរឿងទៅតាមនីតិវិធី ៕


Telegram