រាជធានីភ្នំពេញ ៖ យោងតាមផេកផ្លូវការរបស់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបង្ហោះនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ទាំងស្រុងថា « ខ្ញុំភ្លេចបង្ហាញមុខមាត់ពិត ក្មួយស្រីម៉ូលីកា រូបខាងក្រោមនេះហើយជាអ្នកនិពន្ធរឿងធ្វើឱ្យល្បី និងក៏ជាតួស្រីម៉ូលីកា ហើយក៏ជាជនស៊ីវិលដែរ! ដូច្នេះខ្ញុំសូម ជម្រាបជូន អ្នកនិយមលេងបណ្ដាញសង្គមមួយចំនួនតូច សូមពិចារណា គ្រប់ជ្រុងជ្រោយមុនធ្វើការវាយប្រហារ វាប៉ះពាល់ដល់កិត្តិយសសេចក្ដីថ្លៃថ្នូររបស់បុគ្គល និងស្ថាប័នដែលស្អាតស្អំ (ករណីខាងលើជាបទពិសោធន៍ស្រាប់) សាច់រឿងខាងលើ អាចនៅមានបន្តទៀត។ ខ្ញុំបាទសូមអរគុណ គ្រប់យ៉ាង ចំពោះមហាជន ដែលចូលរួមគាំទ្រដល់សមត្ថកិច្ចនគរបាលរាជធានីភ្នំពេញយើងខ្ញុំ សូម ចូលរួមគាំទ្របន្តជាមួយយើងខ្ញុំទៅមុខទៀតណាបាទ »។
សូមបញ្ជាក់ថា រឿងហេតុទាំងនេះ ផ្តើមចេញពីអាខោនហ្វេសប៊ុកមួយដែលបញ្ជាក់ថា ខ្លួនមានឈ្មោះ ម៉ូលីកា បង្ហោះនិពន្ធប្រឌិតពាក់ព័ន្ធនឹងការដែលត្រូវសមត្ថកិច្ចផាកពិន័យ ពេលកំពុងដឹកម្តាយឈឺទៅមន្ទីរពេទ្យ បាញ់លុយចូលABA ហើយត្រូវសមត្ថកិច្ចឆាតទៅញ៉ែ អួតអាងតួនាទី ការពិតរឿងទាំងអស់ជារឿងប្រឌិតឡើង Fake អាខោន ដោយឡែកឆាតតេក្រាមឆ្លើយឆ្លងទាំងអស់ គឺជាការរៀបចំឡើង ៕