ថ្ងៃ១៤កុម្ភៈ! ស..ម្លា..ប់នារីជាសង្សារ រួចស..ម្លា..ប់ខ្លួ...នឯងតាមក្រោយ....
សន្តិសុខសង្គម
366

រាជធានីភ្នំពេញ ៖ ពិតជាសាហាវមែន ចំថ្ងៃ១៤កុម្ភៈ ទិវានៃក្តីស្រលាញ់ បែរជាកើតករណីឃាតកម្មយ៉ាងសាហាវ ដោយបុរសជាសង្សារ បានខាងស្រីជាសង្សាររបស់ខ្លួនយ៉ាងរន្ធត់ រួចចងកខ្លួនឯងស្លាប់តាមក្រោយទាំង២នាក់ក្នុងបន្ទប់ជួលមួយកន្លែង បង្កការភ្ញាក់ផ្អើលជាខ្លាំង។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោងជាង១០ព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ ​ឆ្នាំ២០២៤ ក្នុងបន្ទប់ជួល B១៥ ជាន់ទី១ ភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ គេប្លែកមិនឃើញគូសង្សារនេះចេញមកក្រៅ ចំណែកបន្ទប់ចាក់សោរជាប់ពីក្នុង និងធំក្លិនស្អុយចម្លែក ដោយសង្ស័យក៏នាំគ្នាអើតមើល ស្រាប់តែឃើញសពខាងស្រីស្លាប់នៅមាត់ទ្វា ។ ចំណែកសពបុរសជាសង្សារ ចងកស្លាប់ជាប់នឹងបន្ទប់ទឹក ទាំង២នាក់ស្លាប់បាត់ទៅហើយដោយ មិនទាន់ដឹងមូលហេតុនៅឡើយទេ។

ភ្លាមៗគេឃើញមានទាំងសមត្ថកិច្ចមូលដ្ឋាននគរបាលប៉ុស្តិ៍ចោមចៅទី៣ នគរបាលខណ្ឌពោធិ៍សែនជ័យ និងកម្លាំងជំនាញផ្នែកកោសល្យវិច័យ ចុះមកធ្វើការពិនិត្យសពយ៉ាងយកចិត្តទុកដាក់នៅជាន់ខាងលើ ។ សម្រាប់ព័ត៌មានលម្អោតយ៉ាងណានោះ យើងនឹងផ្សាយជូនបន្តទៀត ៕ មេសា


Telegram