ខេត្តកំពង់ស្ពឺ ៖ ក្មេងទំនើង៥នាក់ ជាក្រុមបង្ហោះម៉ូតូ ដាវដែក-កាំភ្លើងច្នៃ ត្រូវបានសមត្ថកិច្ចគោលដៅត្រួតពិនិត្យតេស្ដសារធាតុញៀន-ជាតិស្រវឹង រកឃើញឃាត់បញ្ជូនមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ។
សូមបញ្ជាក់ថា នៅវេលាម៉ោង៩និង៤០នាទី កម្លាំងសមត្ថកិច្ចស្រុក សហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលចាន់សែន ដាក់គោលដៅត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៌ផ្លូវគោក(តេស្តជាតិស្រវឹង)នៅចំណុចផ្លូវក្រាលកៅស៊ូលេខ១៤៤០ ភូមិត្រពាំងអន្ទង់ ឃុំចាន់សែន ឃាត់ក្រុមក្មេងទំនើងពីក្រុម មានគ្នា ៥នាក់ រួមមាន៖
-ក្រុមទី១ មានចំនួន៣នាក់៖
១៖ឈ្មោះ ថេប ឆៃយ៉ា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅផ្សារបាត់ដឹង សង្កាត់ក្សេមក្សាន្ត ក្រុងឧដុង្គម៉ែជ័យ
២៖ឈ្មោះ ឈិន ឃីម ភេទប្រុស អាយុ១៦ឆ្នាំរស់នៅភូមិបែកឃ្លោក សង្កាត់ក្សេមក្សាន្ត ក្រុងឧដុង្គម៉ែជ័យ
៣៖ឈ្មោះ សយ ផាន់នួន ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិបែកឃ្លោក សង្កាត់ក្សេមក្សាន្ត ក្រុងឧដុង្គម៉ែជ័យ ជាក្រុមបង្ហោះម៉ូតូតាមផ្លូវសាធារណៈ មានដាវ និងកាំភ្លើងកែច្នៃ។
-ក្រុមទី២ មានចំនួន ២នាក់៖
១៖ឈ្មោះ ឌីម អក្ខរា ហៅក្រៅកឺប ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិស្តុកតោលចាស់ ឃុំចាន់សែន ស្រុកសាមគ្គីមុនីជ័យ
២៖ឈ្មោះ ណា ណាត ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិស្តុកតោលថ្មី ឃុំចាន់សែន ស្រុកសាមគ្គីមុនីជ័យ អ្នកលេងបំពង់ស៊ីមាំងប្រែនៗកែឆ្នៃខុសលក្ខណៈបច្ចេកទេស ម៉ាក EXCITER ពណ៌ខ្មៅ គ្មានស្លាកលេខ ធ្វើតេស្តរកឃើញមានសារធាតុញៀន។
បច្ចុប្បន្នក្មេងទំនើងទាំង៥នាក់២ក្រុមត្រូវបានការអញ្ជើញ អាណាព្យាបាលមាតាបិតា ដើម្បីទទួលយកទៅអប់រំបន្ដនិងធ្វើកិច្ចសន្យាបញ្ឍប់សកម្មភាពករណីនៅតែបន្ដគឺ អនុវត្ដតាមនីតិវិធីច្បាប់៕