ផ្អើលនាំគ្នាដេញតាមរថយន្ត GS300 បុករថយន្តគេ២គ្រឿង រត់តាំងពីខណ្ឌដូនពេញ ដល់​ផ្លូវ​២០០៤ បុកផ្ទប់បង្គោលភ្លើង
សន្តិសុខសង្គម
185

រាជធានីភ្នំពេញ ៖ បុរស​ជនជាតិ​ចិន​ម្នាក់ ​បើក​រថយន្ដ​ LEXUS GS300 បុក​រត់​រហូត​ដល់​ផ្លូវ​២០០៤​ ក្នុងសង្កាត់​អូរបែកក្អម​ ខណ្ឌ​សែនសុខ​ បានជ្រុល​ទៅ​បុក​បង្គោល​ខ្សែ​ភ្លើង​ថ្ម ​បណ្ដាលឲ្យ​រងការ​ខូចខាត​ ទៅ​មុខ​លែង​រួច ​ទើប​សមត្ថកិច្ច​ឃាត់​តៃកុង​ និង​អ្នក​រួម​ដំណើរ​៣នាក់​ទៀត ​យកទៅ​ប៉ុស្តិ៍​ដើម្បី​ធ្វើ​ការ​សាក​សួរ​ ។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ បានអោយដឹងថា មុនពេលកើតហេតុ មានបុរសជនជាតិ​ចិន​ម្នាក់​ បើក​រថយន្ដ​ LEXUS GS300 ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AF-1927 បើក​បុក​​រត់ តែមិនដឹងថាបុកអ្វីខ្លះនោះទេ គ្រាន់តែលឺបងប្អូនប្រជាពលរដ្ឋដេញ តាមតាំងពីខណ្ឌដូនពេញ ហើយស្រែកថាឡាននេះបុកគេរត់តែប៉ុណ្ណោះ រហូតមកដល់ផ្សារដើមគរ បន្ដបើករត់​រហូត​ដល់​ផ្លូវ​២០០៤​ សង្កាត់​អូរបែកក្អម​ ខណ្ឌ​សែនសុខ​ ហើយបានជ្រុល​ទៅ​បុក​បង្គោល​ខ្សែ​ភ្លើង​ថ្ម ​បណ្ដាលឲ្យ​រងការ​ខូចខាត​ទៅ​មុខ​លែង​រួច ​ត្រូវ​បានបងប្អូនប្រជាពលរដ្ឋនាំគ្នាវាយ សំណាងសមត្ថកិច្ចមកទាន់ ​ឃាត់​តៃកុង​និង​អ្នក​រួម​ដំណើរ​៣នាក់​ទៀត​យកទៅ​ប៉ុស្តិ៍​ដើម្បី​ធ្វើ​ការ​សាក​សួរ ។ ទោះបីជាយ៉ាងណា ច្បាប់មានសម្រេចចាត់ការទៅលើបុគ្គលដែលប្រព្រឹត្តិខុស ឬក៏គេសវេសពីកំហុសដែលខ្លួនបានប្រព្រឹត្ត សូមបងប្អូនកុំប្រើអំពើហិង្សា ចៀសវាងពាក់ព័ន្ធទៅនឹងផ្លូវច្បាប់ អាចក្លាយជាអ្នកមានទោសវិញក៏ថាបាន គួរទុកតួនាទីនេះឲ្យសមត្ថកិច្ច និងច្បាប់ជាអ្នកចាត់ការ ទើបជាការល្អ ។

ក្នុងនោះ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហោះនៅព្រឹកថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឲ្យបានដឹងថា ឃាត់ខ្លួនជនជាតិចិន និងវៀតណាម ប្រុសស្រីចំនួន០៤នាក់ ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍ ហើយបើករត់គេចទៅ បុ ..;កបង្គោលភ្លើងថ្ម ។

ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១៤​ ខែកុម្ភៈ​ ឆ្នាំ​២០២៤​ វេលាម៉ោង២០:៣០នាទី​ រវាងរថយន្តម៉ាកLexus GS300 ពណ៌​ស​ ពាក់ផ្លាកលេខ 2AF-1927 អ្នកបើកបរមានគ្នា០៤នាក់​ ស្រី០២នាក់​ បានប៉ះជាមួយ​ រថយន្តម៉ាកToyota Prius ពណ៌​ស​ នៅចំណុចវត្ត​បុទុមវត្តី​ កែងផ្លូវ២៤០​ រួចបើករថយន្តបើកគេចមកដល់ចំណុច​ស្តុបផ្សារដើមគរ​ បានប៉ះជាមួយរថយន្ត ០១គ្រឿងទៀត ម៉ាក​Mercedes ពណ៌ខ្មៅ​ ពាក់ផ្លាកលេខ កម្ពុជា KD7.BENZ​ ហើយបើកគេចរហូតដល់ចំណុចស្តុបណប្រីដ​ លើផ្លូវ២០០៤​ សង្កាត់អូរបែកក្អម​ ខណ្ឌសែនសុខ ក៏ បុ ..;កបង្គោលភ្លេីងថ្ម​ បណ្តាលឱ្យខូចខាតរថយន្តធ្ងន់ធ្ងរមិនអាចបន្តដំណើរទៅមុខបាន​តែម្តង ៕ Mrr Ka


Telegram