ទម្លាប់អាក្រក់ បុករត់ទៀតហើយ! ជ្រុះកាងស្លាកលេខនៅកន្លែងកើតហេតុ តែត្រូវសមត្ថកិច្ចដេញឃា..ត់បានមកវិញ ខណៈអ្នកជិះម៉ូតូរបួ..សធ្ង..ន់ណាស់!
សន្តិសុខសង្គម
252

ខេត្តតាកែវ ៖ បុរសម្នាក់ បានរងរបួសធ្ងន់ធ្ងរណាស់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ខណៈកំពុងជិះម៉ូតូ ត្រូវរថយន្តឡិចស៊ីសមួយគ្រឿង បុកពេញទំហឹង ជ្រុះស្លាកកាងខាងមុខ រួចប្រញាប់បន្តបើករត់គេចខ្លួន ទៅមុខទៀត ដោយមិនឈប់នៅកន្លែងកើតហេតុនោះទេ អាងទម្លាប់បុកហើយរត់ តែទោះបីជាយ៉ាងណា គេចមិនផុតដដែល ត្រូវសមត្ថកិច្ចដេញតាមឃាត់បានមកវិញ​ តែអ្នកបើកបររថយន្តបង្កចុះគេចខ្លួនបាត់ទៅហើយ។

ហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចផ្លូវជាតិលេខ២ ភូមិក្រាំងលាវ ឃុំរវាង ស្រុកសំរោង ខេត្តតាកែវ ។

តាមប្រភពព័ត៌មានពីសាច់ញាតិជនរងគ្រោះជាភាគីខាងម៉ូតូបានបញ្ជាក់ប្រាប់ TVFB ឲ្យដឹងថា មុនពេលកើតហេតុ ម៉ូតូម៉ាកគុបជ្រុង ចាស់ ជិះដោយបុរសម្នាក់ឈ្មោះ ផល ឡៃអង អាយុ ២១-២២ឆ្នាំ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ខាងលើ ក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ ក៏ត្រូវរថយន្តម៉ាក ឡិចស៊ីស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BE-5194 បានបុកម៉ូតូពេញទំហឹង បណ្តាលឲ្យអ្នកជិតម៉ូតូរបួសធ្ងន់ធ្ងរណាស់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តតាកែវ ។ ចំណែករថយន្ត បានជ្រុះកាងខាងមុខ ដោយទាំងស្លាកលេខ ហើយមិនបានឈប់នៅដោះស្រាយនៅទីតាំងកើតហេតុនោះទេ បានបន្តល្បឿនលឿនបើករត់គេច គ្មានភាពទទួលខុសត្រូវទាល់តែសោះ អាងទម្លាប់បុកហើយរត់ តែទោះបីជាយ៉ាងណា គេចមិនផុតដដែល ត្រូវសមត្ថកិច្ចដេញតាមឃាត់បានមកវិញភូមិវះពោះ ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ខណៈបើកបុកប៉ារ៉ាស់របស់ប្រជាពលរដ្ឋ ​ តែអ្នកបើកបររថយន្តបង្កចុះគេចខ្លួនបាត់ទៅហើយ។

ពេលនេះចំពោះរថយន្តនិងម៉ូតូខាងលើ ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ យកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកសំរោង រង់ចាំដោះស្រាយគ្នាពេលក្រោយតាមច្បាប់បន្តទៀត ៕ អែល វិចិត្រ


Telegram