រាជធានីភ្នំពេញ៖ បុរសម្នាក់ បើករថយន្តHyundai ជាន់ហ្វ្រាំងអត់ស៊ី បណ្តាលឲ្យបុករះរថយន្តចំនួន ២គ្រឿងរងការខូចខាតយ៉ាងដំណំ សំណាងល្អគ្មានអ្នករងរបួស បង្កការភ្ញាក់ផ្អើលទៅដល់បងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ។
ហេតុការណ៍នេះដែលបានកើតទ្បើង១២ និង៣០នាទីថ្ងៃត្រង់ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចតាមបណ្តោយផ្លូវ៥៩៨ ក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីអ្នកបានឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុរថយន្តHyundai ពណ៌ស ដែរពាក់ស្លាកលេខ ព្រៃវែង 3A 0110 បើកបរដោយយុវជនម្នាក់ធ្វើដំណើរទិសដៅពីកើតទៅ លិច លុះមកដល់ចំនុចកើតហេតុខាងលើ ក៏ជាន់ហ្វ្រាំងអត់ស៊ី បណ្តាលឲ្យបុករះរថយន្តព្រុសពណ៌ខៀវ ដែលពាក់ស្លាកលេខ ភ្នំពេញ 2BU 0441 ដែលកំពុងឈប់ចាំស្តុប យ៉ាងពេញទំហឹង រួចរថយន្តក៏បន្តទៅបុករថយន្តស្តារិច ទើបទៅមុខលែងរួចតែម្តង សំណាងល្អអ្នកបើកបររថយន្តទាំងអស់គ្រាន់តែរបួសស្រាល។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានមកដល់ធ្វើការវាស់វែងយករថយន្តយករថយន្តដាក់អែបគៀន និងបានអោយភាគីរថយន្តទាំង៣គ្រឿងចរចាគ្នាមួយជំហាន បើមិនត្រូវកម្លាំងសមត្ថកិច្ចធ្វើការប្រគល់ឲ្យ ជំនាញការិយាល័យចចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញ យកទៅរក្សារងចាំដោះស្រាយតាមពេលក្រោយ៕ អែល មេសា