មហាជនផ្ទុះការគាំទ្រ ឲ្យអ្នកនាង ខាត់ សុឃីម កំពូលតារាពហុជំនាញ ឡើងជាប្រធានសមាគមន៍សិល្បករខ្មែរ
សន្តិសុខសង្គម
344

ថ្មីៗនេះបណ្តាមហាជន កំពុងផ្ទុះការគាំទ្រ ឲ្យអ្នកនាង ខាត់ សុឃីម កំពូលតារាពហុជំនាញ ឡើងជាប្រធានសមាគមន៍សិល្បករខ្មែរ ដោយពួកគាត់បានលើកឡើងថា កំពូលតារាពហុជំនាញ ខាត់ សុឃីម ពិតជាសាកសមធ្វើជាប្រធានសមាគមន៍សិល្បៈករខ្មែរ ដោយផ្អែកទៅលើគុណសម្បត្តិជាច្រើនដូចជា

-ស្រលាញ់រាប់អានស្មើរៗគ្នាមិនលំអៀង

-មិនខុសពីគេ មានចិត្តអភិរក្សនិងអភិវឌ្ឍន៍សិល្បៈវប្បធម៌ខ្មែរយ៉ាងពិតប្រាកដ

-សមត្ថភាព បទពិសោធន៍ជាច្រើនឆ្នាំលើជំនាញសិល្បៈច្រើនទម្រង់ ។ល។

តួយ៉ាងគេក៏ឃើញ ផេកផ្លូវការរបស់អ្នកនាង ខាត់ សុឃីម បានបង្ហោះថា « សូមថ្លែងអំណរ អរគុណដល់ ឯកឧត្តម លោកជំទាវ លោកឧកញ្ញា បងប្អូនមិត្តសិល្បៈ បងប្អូន ទស្សនិកជន បណ្តាសារព័ត៌មាន ទាំងអស់ បង្ហោះសារ គាំទ្រនាងខ្ញុំ ជាការលើកទឹកចិត្តដ៏ល្អរបស់បងប្អូន ហើយនាងខ្ញុំពិតជាសប្បាយចិត្តមែនទែនដែលប្អូនៗ របស់ខ្ញុំ ក៏ដូចជាទស្សនិកជន បានគាំទ្រនាងខ្ញុំផងដែរ។ រឿងឈរឈ្មោះជាប្រធានសមាគមន៍សិល្បករ នាងខ្ញុំមិនបានដឹង រឺ ត្រៀមទុកមុន ធ្វើនោះទេ ប៉ុន្តែ បើមានការគាំទ្រ នឹង ទុកចិត្តពីបងប្អូនសិល្បៈករ ទស្សនិកជន នាងខ្ញុំនឹងគិតគូរស្វែងយល់បន្ថែមចំពោះរឿងនេះ ។

ដោយក្តីគោរពពីនាងខ្ញុំ ខាត់ សុឃីម » ។

ក្នុងនោះគេក៏ឃើញលោកជំទាវ ហ៊ុន ស៊ីណាត ចូលទៅខមមិនថា « សាមសមនឹងទទួលណាស់ កូនម៉ែ ១០០០% » មិនតែប៉ុណ្ណោះមហាជនចូលទៅខមមិនផងដែរថា ពហុជំនាញ ពិតជាសក្កិសមនិងទទួលតំណែងនេះ

គាំទ្រដោយស្មារតីមុតមាំ សក្តិសមបំផុត សង្ឃឹមថាសិល្បៈបុរាណគ្រប់ទម្រង់ទាំងអស់ លែងរងាហើយ និង ទទួលបានការគាំទ្រច្រើនឡើងៗពីបងប្អូន , សមត្ថភាពពហុជំនាញក្នុងសិល្បៈ គួបផ្សំជាមួយនិងសេចក្តីថ្លៃថ្នូរ មិនដែលមានរឿងអាស្រូវ ឈ្លោះជាមួយអ្នកដ៍ទៃ ទាំងអស់នេះហើយ ដែលសិល្បៈករសិល្បៈការិនី និងមហាជនចង់បាន និងចង់ឃើញការដឹកនាំរបស់អ្នកបង ,និយាយមែន គោរពស្រឡាញ់ មិនត្រឹមតែគាត់ទេ ទាំងក្រុមគ្រួសារគាត់តែម្ដង តាំងពីលោកតាខាត់ គឺពួកគាត់ខិតខំប្រឹងណាស់ និយាយរួមពហុជំនាញ តែម្ដង ជាពិសេសបងស្រីធំ គាត់តែងតែបណ្ដុះបណ្ដាលប្អូនៗ សិស្សៗ ពួកគាត់ មិនថាអាយ៉ៃ តន្ដ្រីសម័យ បុរាណ សម្ដែង គឺថាមួយចប់ ក្នុងនាមជាកូនខ្មែរ ក៏ចង់ឃើញសិល្បៈករ សិល្បៈការនី ទាំងអស់ រីកចម្រើនបន្តទៅមុខទៀតដែរ ។

ដោយឡែកគេក៏ឃើញ អ្នកនាង ចនច័ន្ទលក្ខិណា បង្ហោះផងដែរថា « ក្នុងនាមសមាគមសិល្បករខ្មែរ​ នាងខ្ញុំមានកិត្តិយសសូមគោរពជម្រាបជូនលោកជំទាវម៉ែ ហ៊ុន ស៊ីណាត និង បងប្អូនសិល្បករ-សិល្បការិនី ក៏ដូចជាសាធារណជនទាំងអស់មេត្តាជ្រាបថា៖ យោងតាមលក្ខន្តិកៈរបស់សមាគមសិល្បករខ្មែរ ដែលទទួលស្គាល់ដោយក្រសួងមហាផ្ទៃ ការបោះឆ្នោតជ្រើសរើសប្រធានសមាគមមានអាណត្តិ ៥ ឆ្នាំម្តង ។

ដោយឡែកសម្រាប់អាណត្តិនាងខ្ញុំចាប់ផ្ដើមពីថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ ២០១៧ រហូតមកដល់ពេលនេះមានរយៈពេលជាង ៦ឆ្នាំហើយ។ នោះក៏ព្រោះតែឆ្នាំទី៥ដែលត្រូវបោះឆ្នោត​ គឺជាពេលវេលាកំពុងមានវិបត្តិធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលមិនអនុញ្ញាតឱ្យមានការជួបជុំឡើយ ទើបថ្នាក់ដឹកនាំរបស់សមាគមសម្រេចពន្យាពេលបោះឆ្នោតអណត្តិថ្មីរហូតមកដល់បច្ចុប្បន្ន។

ទោះបីជាយ៉ាងណា​ សមាគមកំពុងធ្វើការជាមួយស្ថាប័នដែលពាក់ព័ន្ធ ដើម្បីរៀបចំការបោះឆ្នោតអាណត្តិថ្មីនៅក្នុងឆ្នាំនេះ។​

ហេីយសមាគមសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះរៀមច្បងសិល្បករ​ និងបងប្អូនសិល្បករ សិល្បការិនីទូទៅ​ ដែលមានបំណងចង់ឈរឈ្មោះបោះឆ្នោត​ ដេីម្បីបន្តដឹកនាំសមាគមសិល្បករខ្មែរក្នុងអាណត្តិថ្មី​ឱ្យកាន់តែរីកចម្រេីនសំដៅគាំពារដល់សិល្បករគ្រប់ទម្រង់ជាពិសេសសិល្បករចាស់ជរា​ មានពិការភាព​ និងមានជីវភាពខ្វះខាតជាដេីម។ សូមគោរពអរគុណដល់ថ្នាក់ដឹកនាំ​ និងបងប្អូនសិល្បករទាំងអស់​ ដែលបានគាំទ្ររូបនាងខ្ញុំកន្លងមក » ។

ក្នុងនោះមហាជនកំពុងរង់ចាំមើលថា តើលោកអ្នកនាង ខាត់ សុឃីម អាចឡើងកាន់តំណែងជាប្រធានសិល្បករខ្មែរដូចបំណងមហាជនដែលឬទេ ខណៈបណ្តាអ្នកគាំទ្រភ្លូកទឹកភ្លូកដីយ៉ាងដូច្នេះ ហើយបើមានអ្វីវិវត្តន៍យ៉ាងណានោះ យើងនឹងផ្សាយជូនបន្ត ៕


Telegram