ឧកញ៉ា អគ្គមហាឧបាសិកាធម្មបណ្ឌិត ញ៉ឹក ប៊ុនថា ស្ថាបនិកមជ្ឍមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ដឹកនាំលោកតា លោកយាយជាច្រើននាក់ ទៅធ្វើការអប់រំចរិយាធម៌ ទាន សីល សមាធិ បញ្ញា នៅឯរីសត« សមុទ្រឈើ » ក្នុងខេត្តមណ្ឌលគិរី
សន្តិសុខសង្គម
264

ខេត្តមណ្ឌលគិរី ៖ ឧកញ៉ា អគ្គមហាឧបាសិកាធម្មបណ្ឌិត ញ៉ឹក ប៊ុនថា ស្ថាបនិកមជ្ឍមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា បានដឹកនាំលោកតា លោកយាយជាច្រើននាក់ ទៅធ្វើការអប់រំចរិយាធម៌ ទាន សីល សមាធិ បញ្ញា នៅឯខេត្តមណ្ឌលគិរី ដែលជាខេត្ត ស្ថិតនៅភាគខាងកើតប្រទេសកម្ពុជា និងជាតំបន់ទេសចរណ៍ធម្មជាតិធំមួយនៃព្រះរាជាណាចក្រកម្ពុជា ដែលមានតំបន់ទេសចរណ៍ធម្មជាតិជាច្រើន ដូចជាទឹកជ្រោះប្រកបដោយហ្វូងមច្ឆាជាច្រើនប្រភេទ ព្រមទាំងរុក្ខជាតិ សត្វព្រៃ ព្រៃកោងកាង និងភ្នំតូចធំជាច្រើន ជាពិសេសជាទីឋាន ដែលគ្របដណ្តប់ដោយព្រៃឈើដ៏ត្រកាល និងអាកាសធាតុដ៏ត្រជាក់ត្រជុំ ខុសប្លែកពីខេត្តដ៍ទៃៗទៀត ។

ជារឿយៗ ឧកញ៉ាអគ្គមហាឧបាសិកាធម្មបណ្ឌិត ញ៉ឹក ប៊ុនថា ស្ថាបនិកមជ្ឍមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា លោកតែងតែដឹកនាំពុទ្ធបរិស័ទ លោកតា លោកយាយ មកពន្យល់ បង្ហាត់បង្រៀន ជុំវិញការធ្វើសមាធិ បញ្ញា អប់រំចរិយាធម៌ ទាន សីល ដើម្បីចែករំលែកនូវការអប់រំចរិយាប្រកបដោយធម៌ ការសិក្សារក្សាសីសទាន ការធ្វើសមាធិបញ្ញា ឲ្យស្ងប់ចិត្តផងដែរ ដោយលើកនេះ ឧកញ៉ាអគ្គមហាឧបាសិកាធម្មបណ្ឌិត ញ៉ឹក ប៊ុនថា ស្ថាបនិកមជ្ឍមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា បានដឹកនាំលោកតា លោកយាយ មកធ្វើសមាធិ នៅឯរីសត« សមុទ្រឈើ » មានដែលមានភាពស្ងប់សុខ ត្រជាក់ត្រជុំ មានទាំងទឹកអូរ គ្របដណ្តប់ដោយព្រៃឈើដ៏ត្រកាល ។

សូមបញ្ជាក់ថា ការអញ្ជើញមកធ្វើសមាធិបញ្ញា អប់រំចរិយាធម៌ ទាន សីល នាពេលនេះ គឺ ឯកឧត្តម ជុំ វីរៈ និង លោកជំទាវ សួន ចន្ធូ ម្ចាស់រីត ម្ចាស់រីសត «សមុទ្រឈើ » ជាអ្នកឧបត្ថម្ភចំណាយទាំងស្រុង ទៅលើការហូបចុក ស្នាក់នៅទាំងអស់ របស់លោកតាយាយ ខណៈលោកតា លោកយាយខ្លះ លោកមិនធ្លាប់មកដល់ទឹកដីដ៏ត្រជាក់ត្រជុំនេះសូម្បីតែម្តងក្នុងមួយឆាកជីវិត ដែលធ្វើឲ្យពួកគាត់សប្បាយចិត្តខ្លាំងនៅជីវិតចុងក្រោយ។

ឯកឧត្តម ជុំ វីរៈ និង លោកជំទាវ សួន ចន្ធូ ម្ចាស់រីត« សមុទ្រឈើ » បានបង្ហាញចំណាប់អារម្មណ៍មកកាន់ TVFB ឲ្យដឹងថា លោកសប្បាយចិត្តណាស់ ដែលបានធ្វើបុណ្យទានជាមួយ លោកតា លោកយាយ ដែលធ្វើឲ្យចិត្តរបស់លោក ជ្រះថ្លាជាខ្លាំង ហើយតួយ៉ាងទៀតសោត បាន ឧកញ៉ា អគ្គមហាឧបាសិកាធម្មបណ្ឌិត ញ៉ឹក ប៊ុនថា ស្ថាបនិកមជ្ឍមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ដឹកនាំលោកតា លោកយាយ មកធ្វើសមាធិបញ្ញា នៅរីសត «សមុទ្រឈើ» របស់លោកទៀតសោត ក៏កាន់តែធ្វើឲ្យលោកសប្បាយចិត្តនិងជ្រះថ្លា ដែលបានចូលរួមជាមួយ ឧកញ៉ា អគ្គមហាឧបាសិកាធម្មបណ្ឌិត ញ៉ឹក ប៊ុនថា ក៏ដូចជាលោកតា លោកយាយ ក្នុងការចំណាយទាំងស្រុង ទៅលើការហូបចុក ស្នាក់នៅទាំងអស់របស់លោកតា លោកយាយ ។ ព្រោះមើលទៅលោកតា លោកយាយខ្លះ លោកហាក់បីដូចមិនធ្លាប់មកដល់ខេត្តនេះសូម្បីម្តង ពិសេសគឺពួកគាត់មិនធ្លាប់មកសមាទានសីល នៅតាមតំបន់ដែលមានដើមឈើ និងតាមអូរដ៍ស្រស់ត្រកាលបែបនេះ ដូច្នេះអារម្មណ៍ពួកគាត់ជ្រះថ្លាខ្លាំង និងសប្បាយរីករាយ ការទាំងនេះហើយ ដែលធ្វើឲ្យចិត្តរបស់លោកជ្រះថ្លាតាមនឹងដែរ ឃើញលោកតា លោកយាយសប្បាយចិត្ត លោកផ្ទាល់ក៏សប្បាយចិត្ត ពិសេសនៅពេលដែលលោកចូលរួមធ្វើការអប់រំចរិយាធម៌ ទាន សីល សមាធិ បញ្ញា ជាមួយលោកតា លោកយាយ ដែលមាន ឧកញ៉ា អគ្គមហាឧបាសិកាធម្មបណ្ឌិត ញ៉ឹក ប៊ុនថា ស្ថាបនិកមជ្ឍមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា បានបង្រៀន ចង្អុលបង្ហាញផ្លូវ ដើម្បីឲ្យចិត្តយើងស្ងប់ និងជ្រះថ្លាកាន់តែខ្លាំង ពេលនោះរាល់ទុក្ខកង្វល់សៅហ្មងទាំងឡាយ ក៏បានរសាត់ចេញឆ្ងាយអស់ពីចិត្ត គ្មានភាពហ្មងសៅតទៅទៀត ។

មិនតែប៉ុណ្ណោះ ដោយសារតែជ្រះថ្លានឹងបុណ្យជាមួយលោកតា លោកយាយ ឯកឧត្តម ជុំ វីរៈ និង លោកជំទាវ សួន ចន្ធូ ម្ចាស់រីសត« សមុទ្រឈើ » ក៏បានសូមណូមពរទៅកាន់ ឧកញ៉ា អគ្គមហាឧបាសិកាធម្មបណ្ឌិត ញ៉ឹក ប៊ុនថា ស្ថាបនិកមជ្ឍមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ដើម្បីដឹកនាំលោកតា លោកយាយ ពុទ្ធបរិស័ទ ចុះមកអប់រំចរិយាធម៌ ទាន សីល សមាធិ បញ្ញា នៅរីសត «សមុទ្រឈើ» នេះក្នុងរយៈពេល ៣ខែម្តងផងដែរ ៕


Telegram