បុរសម្នាក់ប្រើប្រាស់អា-វុ-ធខ្លីដោយខុសច្បាប់ត្រូវសមត្ថកិច្ចនគរបាលស្រុកថ្មគោលរកឃើញឃាត់ខ្លួនអនុវត្តតាមច្បាប់នៅពេលនេះ
សន្តិសុខសង្គម
216

ខេត្តបាត់ដំបង ៖ កាលពីរាត្រីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ២១និង​១៩នាទីនៅចំណុចផ្លូវជាតិលេខ157Bស្ថិតក្នុង ភូមិ ច្រនៀ​ង​ ឃុំគោកឃ្មុំ ស្រុកថ្មគោលខេត្តបាត់ដំបង ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោ​ កវរសេនីយ៍ទោ សេង លុច អធិការនគរបាល ស្រុកថ្មគោល បានដឹកនាំកម្លាំងនគរបាលក្នុងអង្គភាព ចុះធ្វើការ ត្រួតពិនិត្យអា-វុ-ធគ្រឿ-ង-ផ្ទុះពិនិត្យជាតិអាល់ កុលនិងគ្រឿងញៀនលើដងផ្លូវក៏បានធ្វើការត្រួតពិនិត្យលើអ្នកបើកបរម៉ូតូចំនួន០១គ្រឿងម៉ាកហុដាឌ្រីមពណ៌ខ្មៅស៊េរី២០២៤ពាក់ស្លាក់លេខបាត់ដំបង 1AT-7163 ដែល​មានម្ចាស់ ឈ្មោះ យ៉ើន ថាវ័ន ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិរូងអំពិល ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបងហើយពេលធ្វើការត្រួតពិនិត្យ រកឃើញអា-វុ-ធ​ខ្លី០១ដើមម៉ាកZORAKIM906-Tពណ៌ខ្មៅបង់០១គ្រាប់ចំនួន០៥គ្រាប់និងប្រាក់បាតថៃចំនួន១២.៦០០បាទ(មួយម៉ឺន​ពីរពាន់ប្រាំមួយរយ) បាត ។

ពេលពិនិត្យឃើញដូច្នេះសមត្ថកិច្ចបាននាំខ្លួនបុរសខាងលើ មកអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការសាកសួរ

ពាក់ព័ន្ធនឹងករណីកាន់កាប់ដោយខុសច្បាប់នូវអា-វុ-ធខ្លីខាងលើហើយជាលទ្ធផលបុរសរូបនេះបានឆ្លើយសារភាពថា អា-វុ-ធមួយដើមនេះ គឺខ្លួនបានទិញពីជនជាតិថៃ នៅ​ព្រំដែន តម្លៃ០១ម៉ឺនបាតប្រាក់ថៃប្រមាណជា០៤ថ្ងៃមុននេះតែប៉ុណ្ណោះហើយរឿងដែលខ្លួនទិញមកនេះគឺដោយសារខ្លួនធ្វើជាសន្តិសុខឯកជនមួយនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យលុះធ្វើដំណើរពីប៉ោយប៉ែតបំណងទៅផ្ទះនៅស្រុកបវេលក៏ត្រូវសមត្ថកិច្ចនគរបាលត្រួតពិនិត្យរកឃើញតែម្តង។

ពេលនេះសមត្ថកិច្ចនគរបាលកំពុងកសាងសំណុំរឿងបញ្ជូនមកផែនជំនាញដើម្បីអនុវត្តបន្តតាមនីតិវិធី ច្បាប់ហើយ៕


Telegram