ស្នងការខេត្តកំពត តម្លើងស្លាកកំណត់ល្បឿនលើផ្លូវជាតិលេខ៣ ៣គោលដៅឲ្យអ្នកដំណើរបានដឹង ហើយបើ មន្ត្រីចរាចរណ៍ណា លួចបាញ់ល្បឿនពីក្នុងឡាន ពីក្នុងកម្ពតព្រៃ ថតរូបឲ្យបាន លោកនឹងអនុវត្តវិន័យកងកម្លាំង!
សន្តិសុខសង្គម
238

ខេត្តកំពត ៖ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពត បានបង្ហោះនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ឲ្យដឹងថា ល្មមមើលឃើញទេបាទ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ ស្លាកសញ្ញាកំណត់ល្បឿនបានយកទៅចាប់នៅតាមគោលដៅដែលបានកំណត់ នៅពេលតម្លើងរួច លោកស្នងការនគរបាលខេត្ត និងប្រាប់អំពីគោលដៅទាំងបីស្លាក ដែលបានតម្លើងក្នុងភូមិសាស្ត្រនីមួយៗ ហើយនៅពេលចុះបាញ់ល្បឿន ប្រសិនបើមន្ត្រីចរាចរណ៍របស់លោកណាម្នាក់ លបលួចបាញ់ល្បឿនពីក្នុងឡាន ពីក្នុងកម្ពតព្រៃ ខុសពីគោលការណ៍ណែនាំរបស់លោកស្នងការ សូមថតអោយបាន លោកនឹងអនុវត្តវិន័យកងកំលាំងនគរបាលជាតិចំពោះបុគ្គលដែលប្រព្រឹត្តខុស ។

បន្ទាប់មក ឯកឧត្តម ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ក៏បានបញ្ជាក់ជូនទីតាំង ដែលបានតម្លើងស្លាកកំណត់ល្បឿនលើផ្លូវជាតិលេខ៣ ពីភ្នំពេញមកខេត្តកំពត មានចំនួន ០៣ គោលដៅ រួមមាន ៖

១. គោលដៅទី ០១ (ចន្លោះបង្គោលគីឡូម៉ែត្រលេខ 98-99) ស្ថិតក្នុងភូមិពស់ពង ឃុំនរាយណ៍ ស្រុកឈូក ខេត្តកំពត ។

២. គោលដៅទី ០២ (ចន្លោះបង្គោលគីឡូម៉ែ្រតលេខ 116-117) ស្ថិតក្នុងភូមិត្រពាំងរាំង ឃុំអង្គរមាស ស្រុកដងទង់ ខេត្តកំពត ។

៣. គោលដៅទី ០៣ (ចន្លោះបង្គោលគីឡូម៉ែត្រលេខ 132-133) ស្ថិតក្នុង ភូមិព្រៃថ្នង ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត ។

ឯកឧត្តម ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ក៏បានបញ្ជាក់ទៀតថា នៅពេលអនុវត្ត គឺមិនអនុវត្តទាំងបីគោលដៅព្រមគ្នានោះទេ គឺកម្លាំងសមត្ថកិច្ចនឹងបែងចែកវេនគ្នាដើម្បីចុះអនុវត្ត សូមបងប្អូនទាំងអស់ជ្រាបជាព័ត៌មាន ៕


Telegram