ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីស្លៀក​ដណ្តប់​បែបព្រះពុទ្ធសាសនា និងបទឆបោក
សន្តិសុខសង្គម
144

រាជធានីភ្នំពេញ ៖ ជនសង្ស័យ​ចំនួន០២នាក់ ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរប្ញស្សីទី១ ឃាត់ខ្លួន ពាក់ព័ន្ធករណីស្លៀក​ដណ្តប់​បែបព្រះពុទ្ធសាសនា និងបទឆបោក ។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង ១និង ៣០នាទីរសៀល ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ប្រព្រឹត្តនៅចំណុចផ្សារអូរប្ញស្សីសង្កាត់អូរឫស្សីទី១ ខណ្ឌ៧មករា។

ជនសង័្សយចំនួន០២នាក់រួមមាន ៖

១.ឈ្មោះ សៅ ពន្លៃ ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ សង្តាត់កាកាបទី២ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន)។

២.ឈ្មោះ ថាន សុខល័ក្ខ ភេទប្រុស ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ សង្កាត់កាកាបទី២ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន)។

ក្នុងនោះសម្ភារៈដកហូត៖ គ្រឿងបរិក្ខារបស់ព្រះសង្ឃ ចំនួន២ឈុត , ឆ័ត្រ១, ប្រាក់ចំនួន២២,០០០រៀល​។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីចាត់ការតាមនីតិវិធី៕


Telegram