រាជធានីភ្នំពេញ៖ អគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង ហ៊ុយផ្សែងទ្រលោម បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង៤០នាទីថ្ងៃត្រង់ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចផ្ទះលេខ ៣៣ ផ្លូវ១០០៧ ក្រុម១ ភូមិឧកញ្ញាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងមានឈ្មោះ សន ឧត្តម ភេទ ប្រុស អាយុ ៣៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុនឯកជន ដោយអគ្គិភ័យនេះបានឆាបឆេះ ផ្ទះថ្មប្រក់ស័ង្កសីទំហំ ០៤ម៉ែត្រ x១៦ម៉ែត្រ ឆេះបន្ទប់ជាន់ទី២ ទំហំ០៤ម៉ែត្រ x០៨ម៉ែត្រចំនួន ០១បន្ទប់ រួមទាំងសម្ភារៈក្នុងបន្ទប់អស់ទាំស្រុង ហើយពុំបណ្តាលឲ្យឆេះរាលដល់អ្នកក្បែរខាងឡើយ ដែលបណ្តាលមកពី ឆ្លងចរន្តអគ្គិសនី ។
ជុំវិញករណីនេះ រថយន្តការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន ០៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣ឡាន ស្មើនឹង ១២ម៉ែត្រគូប រហូតរលត់ទៅវិញនៅម៉ោង ១៣នឹង១៥នាទីរសៀល នាថ្ងៃខែ ឆ្នាំដដែល ៕ អែល វិចិត្រ