ស្រុកកំពង់ត្រឡាច របស់ខេត្តកំពង់ឆ្នាំង បានក្លាយជាតំបន់សក្តានុពលដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរបរទេស
ខេត្តកំពង់ឆ្នាំង ៖ យោងតាមផេកផ្លូវការរបស់ មន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ស្រុកកំពង់ត្រឡាច របស់ខេត្តកំពង់ឆ្នាំង បានក្លាយជាតំបន់សក្តានុពលដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរបរទេស។
ស្ទើរតែរៀងរាល់ថ្ងៃ តែងមានក្រុមភ្ញៀវទេសចរបរទេស ធ្វើដំណើរតាមកប៉ាល់ និងរថយន្តក្រុងធំៗចូលមក ដើម្បីជិះរទេះគោ ដើរកម្សាន្តកាត់តាមទីជនបទរបស់ស្រុក ។
ក្រុមភ្ញៀវទេសចរបរទេស ភាគច្រើនមិនត្រឹមតែ ជិះរទេះគោ ដើរកម្សាន្តកាត់តាមទីជនបទរបស់ស្រុកប៉ុណ្ណោះទេ ជាពិសេសក៏ចូលទស្សនាគំនូរបុរាណ និងព្រះវិហារវត្តពោធិ៍រុក្ខារាមដែលជាសម្បត្តិបេតិកភណ្ឌជាតិមួយ មានអាយុកាលប្រមាណជាង១០០ឆ្នាំហើយ ផងដែរ ៕