រថយន្ដJeep បត់ ជ្រុលចង្កូតបុកម៉ូតូ Beat កំពុងឈប់ស្តុបរងការខូចខាត
រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្ដJeep បត់ ជ្រុលចង្កូតបុកម៉ូតូ HONDA Beat ដែលកំពុងឈប់ស្តុប បណ្ដាលឲ្យរងការខូចខាត។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើល នៅតាមបណ្ដោយផ្លូវ៥៩២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ វេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្ដJeep ពាក់ស្លាកលេខ ភ្នំពេញ 2BO-2658 បត់ជ្រុលចង្កូតបុកម៉ូតូ HONDA Beat ពាក់ស្លាកលេខ ភ្នំពេញ 1IY-8186 ដែលកំពុងឈប់ស្តុប បណ្ដាលឲ្យរងការខូចខាតតែម្តង ។
ក្រោយកើតហេតុ ភាគីខាងរថយន្ដ បានសងសំណងទៅភាគីខាងម៉ូតូចំនួន២០០ដុល្លារ ដើម្បីបញ្ចប់រឿង ៕ Mrr Ka