ខេត្តសៀមរាប៖ ផ្ទះប្រជាពលរដ្ឋមួយខ្នង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២៤ នៅភូមិជប់សោម ឃុំវ៉ារីន ស្រុកវ៉ារិន ខេត្តសៀមរាប។ នេះបើយោងតាមផេក នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ ថៃ នី ភេទ ប្រុស អាយុ ៦០ ឆ្នាំ មានទីលំនៅភូមិជប់សោម ឃុំវ៉ារីន ស្រុកវ៉ារិន ខេត្តសៀមរាប បណ្តាលឲ្យរងការខូចខាត ផ្ទះមានទំហំ៩×៦ម៉ែត្រ ជញ្ជំងក្តារប្រក់សង្ក័សី,សូឡាចំនួន ០១ គ្រឿង ,អាគុយចំនួន ០២,ម៉ាស៊ីនបាញ់ថ្នាំចំនួន ០២ គ្រឿង, គ្រឿងធ្វើផ្ទះចំនួន ០២ គីប និងសម្ភារៈប្រើប្រាស់ខូចខាតទាំងស្រុង និងម៉ូតូចំនួន០១គ្រឿង។
ចំណែកមូលហេតុសមត្ថកិច្ចបញ្ជាក់ថា បណ្តាលមកពីម្ចាស់ផ្ទះបង្កាត់ភ្លើងដាំបាយទុកចោលគ្មានអ្នកនៅចាំផ្ទះបង្កជាអគ្គិភ័យតែម្ដង។
ជុំវិញករណីនេះ មិនបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យនោះទេ មូលហេតុភូមិនៅដាច់ស្រយាល និងរថយន្តពន្លត់អគ្គិភ័យទៅមិនទាន់ដោយសារផ្លូវពិបាក (ផ្លូវខ្សាច់) ៕