ខេត្តព្រៃវែង៖ ឆេះប្រជាពលរដ្ឋមួយខ្នង ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៤និង៣០នាទីព្រឹក ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅភូមិព្រៃក្រឡាញ់តូច ឃុំព្រៃស្រឡិត ស្រុកពារាំង ខេត្តព្រៃវែង។ នេះបើយោងតាមផេក នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ។
សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ មាន មុំ (ប្តីប្រពន្ធ) ដោយអគ្គិភ័យនេះ បានឆេះខូចខាតទ្រសម្បត្តិ សរុបការខូចខាតអស់ប្រហែល ១១០,០០០,០០០រៀល។
ជុំវិញករណីអគ្គិភ័យខាងលើនេះ មិនបណ្តាលអោយមានមនុស្សរងរបួស ឬស្លាប់ឡើយ ភ្លាមៗកម្លាំងជំនាញបានចេញរថយន្តចំនួន០៣គ្រឿងរួមមាន៖ រថយន្តអគ្គិភ័យស្រុកពារាំងចំនួន ០១ គ្រឿង, រថយន្តអគ្គិភ័យស្រុកពោធិ៍រៀងចំនួន ០១ គ្រឿង និងរថយន្តអគ្គិភ័យស្នងការដ្ឋានខេត្ត ០១ គ្រឿង ប្រើប្រាស់ទឹកអស់សរុបចំនួន០៤រថយន្ត ទើបរលត់ទាំងស្រុង ខណៈមូលហេតុ សមត្ថកិច្ចបញ្ជាក់ថា បណ្ដាលមកឆ្លងចរន្តអគ្គិសនី។