សមត្ថកិច្ចប្រកាសឲ្យអ្នកធ្លាប់បាត់ម៉ូតូ ឬផ្លាកលេខ សូមពិនិត្យមើលស្លាកលេខ និងម៉ូតូទាំងនេះ រួចយកឯកសារមកផ្ទៀងផ្ទាត់ ខណៈសមត្ថកិច្ចបង្ក្រាបកន្លែងទទួលផលចោរកម្ម ដកហូតបានម៉ូតូ៣១គ្រឿង និងស្លាកលេខ ១១២សន្លឹក
សន្តិសុខសង្គម
161

រាជធានីភ្នំពេញ ៖ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, លោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន ដឹកនាំកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានចុះបង្ក្រាបទីតាំងទទួលផលចោរកម្មមួយកន្លែង នៅសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ដោយរកឃើញម៉ូតូ ចំនួន៣១គ្រឿង និងផ្លាកលេខចំនួន១១២សន្លឹក។

ក្នុងនោះ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សូមធ្វើការអំពាវនាវដល់សាធារណជន ពិសេសជនរងគ្រោះដែលធ្លាប់បាត់ម៉ូតូ ឬផ្លាកលេខ សូមកាន់ឯកសារមកផ្ទៀងផ្ទាត់នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្ថិតក្នុងបរិវេណអគ្គស្នងការដ្ឋាននគរបាលជាតិ ឬទំនាក់ទំនងលេខទូរស័ព្ទ 092 899 919 លោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ។

សូមពិនិត្យស្លាកលេខដែលបានបង្ហាញស្រាប់ ៕


Telegram