បង្ហាញមុខក្រុមចោរ៥នាក់ ពាក់ព័ន្ធករណី៣ផ្សេងគ្នា ក្នុងនោះមានម្នាក់ជាចោរដែលកា...ប់ប្ល...ន់យកម៉ូតូពីបុគ្គលិក Eget កាលពីម្សិលមិញ!
សន្តិសុខសង្គម
319

រាជធានីភ្នំពេញ ៖ ដោយបានការអនុញ្ញាត ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ ក៏ដូចជាលោកវរសេនីយ៍ទោ ជាង ហុកសែ អធិការរងទទួលផែននគរបាលព្រហ្មទណ្ឌ បានធ្វើការបង្ហាញមុខជនសង្ស័យក្នុងករណី កាប់ប្លន់អ្នកដឹកជញ្ជូន Eget យកម៉ូតូបានសម្រេច និងករណីលួច សរុបចំនួន០៣ករណីផ្សេងគ្នានៅខណ្ឌដង្កោ សរុបចំនួន០៥នាក់ ។

សមត្ថកិច្ចបានឲ្យដឹងថា ករណីទី១ លួចមានស្ថានទម្ងន់ទោស ប្រើកាំបិតកែច្នៃកាប់ប្លន់យកម៉ូតូ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង០២និង៣០នាទី ត្រង់ចំណុចមុខផ្ទះជួល ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ សាលីម ពិសិដ្ឋ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករដឹកអីវ៉ាន់ Eget ស្នាក់នៅបន្ទប់ជួល ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ចំណែកជនសង្ស័យឈ្មោះ ឆាន កក្កដា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។  ឃាត់ខ្លួននៅវេលាម៉ោង១០និង៣០នាទី ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រង់ចំណុចឆ្នេរអណ្តូងទរ ស្ថិតនៅភូមិឬទ្ធីពីរ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ដកហូតបាន កាំបិតកែច្នៃចំនួន០១ (របស់ជនសង្ស័យ) , ២/ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ស សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខភ្នំពេញ1KG-7310 មានលេខតួ និងលេខម៉ាស៊ីន0075355 ចំនួន០១គ្រឿង (របស់ជនរងគ្រោះ) ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង០២និង០០នាទី រំលងអាធ្រាត ជនរងគ្រោះឈ្មោះ សាលីម ពិសិដ្ឋ ភេទប្រុស អាយុ២០ឆ្នាំ បានជិះម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៣ ពាក់ផ្លាកលេខភ្នំពេញ1KG-7310 មានលេខតួ និងលេខម៉ាស៊ីន0075355 ចេញពីម្តុំលូប្រាំ ស្ថិតនៅសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រឡប់ទៅផ្ទះជួល ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ពេលជនរងគ្រោះជិះម៉ូតូទៅដល់មុខផ្ទះជួល នៅវេលាម៉ោង០២និង៣០នាទី ថ្ងៃខែឆ្នាំដដែល ជនរងគ្រោះក៏បានឈប់ម៉ូតូរងចាំអ្នកចាក់សោររបងទ្វារផ្ទះជួល ដើម្បីចូលទៅក្នុងបន្ទប់ជួល ស្រាប់តែមានជនសង្ស័យឈ្មោះ ឆាន កក្កដា ភេទប្រុស អាយុ២១ឆ្នាំ បានកាន់កាំបិតកែច្នៃដើរចេញពីដីវាលទល់មុខផ្ទះជួលរបស់ជនរងគ្រោះ សំដៅមករកជនរងគ្រោះរួចធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះត្រូវចំស្មាខាងស្តាំរងរបួសស្រាល ។

ពេលនោះជនរងគ្រោះបានរត់គេចពីជនសង្ស័យចោលម៉ូតូ ហើយជនសង្ស័យបានបោះកាំបិតកែច្នៃចោលនៅកន្លែងកើតហេតុ រួចបើកម៉ូតូរបស់ជនរងគ្រោះគេចខ្លួនបាត់ ហើយជនរងគ្រោះក៏បានទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស ឱ្យជួយអន្តរាគមន៍ ។ ហើយកម្លាំងសមត្ថកិច្ចយើងក៏បានចុះទៅដល់កន្លែងកើតហេតុ សាកសួរជនរងគ្រោះ និងចាប់យកវត្ថុតាង កាំបិងកែច្នៃចំនួន០១ (របស់ជនសង្ស័យ) យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស រួចជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹង ដើម្បីឱ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ដែលបានធ្វើសកម្មភាពខាងលើ យកមកធ្វើការសាកសួរ និងចាត់ការតាមផ្លូវច្បាប់តែម្តង ។ លុះដល់វេលាម៉ោង១០និង៣០នាទី ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានទៅសហការជាមួយអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ធ្វើការឃាត់ខ្លួនជនសង្ស័យបានត្រង់ចំណុចឆ្នេរអណ្តូងទរ ស្ថិតនៅភូមិឬទ្ធីពីរ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ រួមនិងវត្ថុតាង។ 

ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចយើងថា រូបគេ (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពប្រើកាំបិតកែច្នៃកាប់ជនរងគ្រោះ បណ្តាលឱ្យរងរបួសស្រាល់ ប្លន់យកម៉ូតូរបស់ជនរងគ្រោះប្រាកដមែន រួចជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងចំឈ្មោះ ជនសង្ស័យ ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ។

ករណីទី២ បង្ក្រាបជាក់ស្តែងបទល្មើសអំពើ លួចមានស្ថានទម្ងន់ទោស ដោយសារការគាស់ទម្លុះទម្លាយ និងហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ប្រើដំបងឈើជ្រុងវាយ) កាលកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង០៣និង០០នាទី ត្រង់ចំណុចមុខផ្ទះគ្មានលេខ ផ្លូវជាតិលេខ៣ ស្ថិតនៅភូមិស្រែញ័រ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ លាង ច័ន្ទករុណា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជំនួយការមេធាវី ទីលំនៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ៣ ស្ថិតនៅភូមិស្រែញ័រ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ចំណែកជនសង្ស័យចំនួន០៤នាក់ រួមមាន ​៖ ទី១ឈ្មោះ សិដ្ឋ វាសនា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទី២ឈ្មោះ អាត ប៊ុនលី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ១ រាជធានីភ្នំពេញ ទី៣ឈ្មោះ នួន ចាន់ណារ័ត្ន ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទី៤ឈ្មោះ ចាន់ សុខវិន ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិមានជ័យសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ(ជនសង្ស័យទាំង០៤នាក់ប្រើប្រាស់គ្រឿងញៀន)

-ឃាត់ខ្លួននៅវេលាម៉ោង០៤និង៣០នាទី ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រង់ចំណុចផ្លូវបេតុង បុរីហុកឆេង ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

-សម្ភារៈបាត់បង់៖ គ្មាន

-វត្ថុតាងចាប់យក៖ ១/កាំបិតកែច្នៃប្រវែង៤០សង់ទីម៉ែត្រចំនួន០១ (របស់ជនសង្ស័យ) , ២/ទូរស័ព្ទដៃម៉ាកIPhone ពណ៌ទឹកមាស ចំនួន០១គ្រឿង(របស់ជនរងគ្រោះ) ,៣/ម៉ូតូសណ្តោងរ៉ឺម៉កម៉ាកCTផ្លើស ពណ៌ក្រហម(ម៉ូតូចាស់) ចំនួន០១គ្រឿង (របស់ជនសង្ស័យ) ,៤/ដែកជ្រុង ប្រវែង៦៤សង់ទីម៉ែត្រ ចំនួន០១(របស់ជនសង្ស័យ), ៥/ឡាបូលៀងចានអ៊ីណុកចំនួន០១ (របស់ជនសង្ស័យ)។

សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង០២និង៤០នាទី រំលងអាធ្រាត ជនរងគ្រោះឈ្មោះ លាង ច័ន្ទករុណា ភេទប្រុស អាយុ២០ឆ្នាំ បានជិះរថយន្ត០១គ្រឿងម៉ាកព្រួស ពណ៌ស ចេញពីផ្ទះមិត្តភ័ក្ត ស្ថិតនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ត្រឡប់ទៅផ្ទះគ្មានលេខ ផ្លូវជាតិលេខ៣ ស្ថិតនៅភូមិស្រែញ័រ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ពេលជនរងគ្រោះជិះរថយន្តទៅដល់មុខផ្ទះ នៅវេលាម៉ោង០៣និង០០នាទី ថ្ងៃខែឆ្នាំដដែល ជនរងគ្រោះក៏បានឃើញជនសង្ស័យចំនួន០៤នាក់ទី១ឈ្មោះ សិដ្ឋ វាសនា ភេទប្រុស អាយុ៣៤ឆ្នាំ ទី២ឈ្មោះ អាត ប៊ុនលី ភេទប្រុស អាយុ២៤ឆ្នាំ ទី៣ឈ្មោះ នួន ចាន់ណារ័ត្ន ភេទប្រុស អាយុ២៤ឆ្នាំ ទី៤ឈ្មោះ ចាន់ សុខវិន ភេទស្រី អាយុ១៨ឆ្នាំ កំពុងធ្វើសកម្មភាពលួចគាស់ដែកគ្របផ្លូវបង្ហូទឹកខាងមុខផ្ទះរបស់ជនរងគ្រោះ រួចជនរងគ្រោះក៏បានចុះពីរថយន្តរួចឃាត់ជនសង្ស័យ ហើយយកទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលពង ទឹកឲ្យជួយអន្តរាគមន៍ ស្រាប់តែជនសង្ស័យឈ្មោះនួន ចាន់ណារ័ត្ន ភេទប្រុស អាយុ២៤ឆ្នាំ បានធ្វើសកម្មភាពយកដំបងឈើជ្រុងវ៉ៃទៅលើជនរងគ្រោះត្រូវចំក្បាលពីក្រោយខាងស្តាំ ពកចំនួន០២កន្លែង និងកញ្ចឹងករខាងស្តាំរងរបួសស្រាល រួចជនសង្ស័យឈ្មោះ អាត ប៊ុនលី ភេទប្រុស អាយុ២៤ឆ្នាំ ក៏បានឆក់ទូរស័ព្ទដៃពីជនរងគ្រោះ ហើយបើកម៉ូតូសណ្តោងរ៉ឺម៉កជិះគេចខ្លួន តាមផ្លូវជាតិលេខ៣ ។ ហើយកម្លាំងសមត្ថកិច្ចយើងក៏បានចុះទៅដល់កន្លែងកើតហេតុ ក៏បានជិះម៉ូតូដេញតាមពីក្រោយជនសង្ស័យ មកដល់ចំណុចផ្លូវបេតុង២១៧ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្រាប់តែជនសង្ស័យយកដែក កាំបិត និងសម្ភារ:ផ្សេងៗ នៅលើរ៉ឺម៉កគប់មកលើកម្លាំងសមត្ថកិច្ចយើងដែលដេញតាម ហើយជនសង្ស័យក៏បានជិះម៉ូតូគេចខ្លួនចូលទៅក្នុងបុរីហុកឆេង ផ្លូវបេតុង ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយសមត្ថកិច្ចយើងក៏បានឃាត់ខ្លួនជនសង្ស័យបានទាំង០៤នាក់ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោតាមនីតិវិធីច្បាប់ រួចជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យដើម្បីឲ្យសមត្ថកិច្ចចាត់ការតាកផ្លូវច្បាប់តែម្តង ។

ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចយើងថា រូបគេ (ជនសង្ស័យ) ពិតជាបានធ្វើសកម្មភាពលួចគាស់និងប្រើដំបងឈើជ្រុងវ៉ៃជនរងគ្រោះបណ្តាលឱ្យរងរបួសស្រាល់ ប្រាកដមែន រួចជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងចំឈ្មោះ ជនសង្ស័យ ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ។

ចំណែកករណីទី៣ បង្ក្រាបជាក់ស្តែងបទល្មើសអំពើលួច (ម៉ូតូ) កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង០២និង៣០នាទី ត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវលំ ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ នន ប្រុសនាង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិ ខ្មែរ សញ្ជាតិ ខ្មែរ មុខរបរនៅផ្ទះ ទីលំនៅបច្ចុប្បន្នផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ សុខ មករា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅវេលាម៉ោង០៤និង១០នាទី ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ត្រង់ចំនុចផ្លូវជាតិលេខ២ ភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ក្នុងនោះ វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកហុងដា MSX សេរីឆ្នាំ២០១៦ ពណ៌ស លាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DM-1903 មានលេខតួ និងលេខម៉ាស៊ីន0000902 ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ២២ និង ៣០ នាទី ជនរងគ្រោះឈ្មោះ នន ប្រុសនាង ភេទប្រុស អាយុ២៣ឆ្នាំ បានទុកម៉ូតូ០១គ្រឿងម៉ាក HONDA MSX ពណ៌ស លាយខ្មៅ សេរីឆ្នាំ២០១៦ ពាក់ផ្លាកលេខភ្នំពេញ 1DM-1903 មានលេខតួ និងលេខម៉ាស៊ីន0000902 (ម៉ូតូខូចទុកសម្រាប់ជួសជុល) នៅខាងក្រោយរោងជួសជុលម៉ូតូរបស់ឈ្មោះ វិន ដារ៉ា ភេទប្រុស អាយុ៣៩ឆ្នាំ (ត្រូវជាបងថ្លៃរបស់ជនរងគ្រោះ) ស្ថិតនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស រាជធានីភ្នំពេញ ដោយទុកសោម៉ូតូជាប់និងម៉ូតូ រួចជនរងគ្រោះក៏បានចូលដេកក្នុងផ្ទះខាងលើ ។ រហូតដល់វេលាម៉ោង០២ និង ៣០ នាទី ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ឈ្មោះ នន ស្រីល័ក្ខ ភេទស្រី (ត្រូវជាបងស្រីរបស់ជនរងគ្រោះ) បានចេញពីក្នុងផ្ទះ ដើម្បីឆុងទឹកដោះគោឱ្យក្មួយស្រីអាយុ០១ឆ្នាំ ស្រាប់តែបាត់ម៉ូតូម៉ាកខាងលើ ពុំឃើញនៅកន្លែងទុក រួចឈ្មោះ នន ស្រីល័ក្ខ ក៏បានស្រែកឆោឡោប្រាប់ប្តី និងជនរងគ្រោះឱ្យបានដឹង ។

ពេលនោះកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកំពឹស ដែលកំពុងជិះម៉ូតូល្បាតក្បែរកន្លែងកើតហេតុ បានឃើញមានការឆោឡោថា បាត់ម៉ូតូ កម្លាំងសមត្ថកិច្ចយើងក៏បានជួយអន្តរាគមន៍តាមរកជនសង្ស័យ រហូតដល់មុខខ្លោងទ្វារវត្តព្រែកថ្លឹង ផ្លូវជាតិលេខ២ ស្ថិតនៅភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅវេលាម៉ោង០៤និង១០នាទី ថ្ងៃខែឆ្នាំដដែល ក៏បានឃើញជនសង្ស័យឈ្មោះ សុខ មករា ភេទប្រុស អាយុ៣០ឆ្នាំ កំពុងបណ្តើរម៉ូតូរបស់ជនរងគ្រោះ ហើយសមត្ថកិច្ចយើងក៏បានឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាង ម៉ាក HONDA MSX ពណ៌ស លាយខ្មៅ សេរីឆ្នាំ២០១៦ ពាក់ផ្លាកលេខភ្នំពេញ 1DM-1903 មានលេខតួ និងលេខម៉ាស៊ីន0000902 (របស់ជនរងគ្រោះ) យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកំពឹសតាមនីតិវិធីច្បាប់។

ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចយើងថា រូបគេ (ជនសង្ស័យ) និងបក្ខពួកម្នាក់ទៀតឈ្មោះ រិទ្ធ ភេទប្រុស អាយុ៣៦ឆ្នាំ (គេចខ្លួន) ពិតជាបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះប្រាកដមែន រួចជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ និងបក្ខពួក ដើម្បីចាត់ការតាមផ្លូវច្បាប់តែម្តង ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការ ចាត់ការតាមច្បាប់បន្តទៀត ៕ អែល វិចិត្រ+មេសា


Telegram