រាជធានីភ្នំពេញ ៖ ក្មេងទំនើង២ក្រុម ជិះម៉ូតូទាក់ដៃចង្កូតគ្នាសោះ បែរជាស្រែកចោទប្រកាន់ក្រុមម្ខាងទៀតថាចោរៗ ពេលនេះធ្វើការសុំទោសសមត្ថកិច្ច និងប្រជាពលរដ្ឋជាមហាជន ជាសាធារណៈ ។
សូមបញ្ជាក់ថា នៅថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០២៤ វេលាម៉ោងប្រហែល០២:៥០នាទី កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនក្រុមក្មេងទំនើង០២ក្រុមចំនួន០៨នាក់ ករណីជិះម៉ូតូតាមផ្លូវប៉ះដៃចង្កូតគ្នាបណ្ដាលឲ្យដួលម៉ូតូក្រុមម្ខាងស្រែកចោទប្រកាន់ក្រុមម្ខាងទៀតថាចោរៗ ក្នុងពេលនោះក៏មានអ្នកសារព័ត៍មាន អនឡាញជាច្រើនស្ថាប័នបានបង្ហោះផ្សាយផ្ទាល់តាមបណ្ដាញសង្គមជាសារធារណ: នៅចំណុចស្ថានីយ៏ចាក់ប្រេងសាំងPTT ទីតាំងផ្ទះលេខ២៦៧ ផ្លូវលេខ១៨២ ក្រុមទី២១ ភូមិ៨ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ក្មេងទំនើងក្រុមទី១មានគ្នា០៤នាក់៖
១-ឈ្មោះ សាន្ត ពិសិទ្ធ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ។
២-ឈ្មោះ វឹក ធារ៉ា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ។
៣-ឈ្មោះ រី សាណៃ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ។
៤-ឈ្មោះ ធី នី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតុខ្មែរ
ក្នុងនោះ វត្ថុតាងចាប់យកមាន៖ ខ្សែក្រវ៉ាត់ ពណ៌សមួយ (ចាប់យកពីឈ្មោះ រី សាណៃ និងម៉ូតូ០៣គ្រឿងម៉ាក Honda Dream (ជារបស់ជនសង្ស័យជាមធ្យោបាយ) ។
ក្មេងទំនើងក្រុមទី២មានគ្នា០៤នាក់៖
១-ឈ្មោះ វន ប៊ុនថន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ។
២-ឈ្មោះ ភួង ដេ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ។
៣-ឈ្មោះ តុន ទីន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ។
៤-ឈ្មោះ សត់ សូវ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ ។
ក្នុងនោះ វត្ថុតាងចាប់យកមាន៖ ម៉ូតូ០១គ្រឿងម៉ាក Honda Dream ស៊េរី2019 ពណ៍ខ្មៅនពាក់ស្លាកលេខ ស្វាយរៀង1N-7963 (ចាប់យកពីឈ្មោះ វន ប៊ុនថន) ។
ក្រោយពីធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើង០៨នាក់ និងផ្អែកតាមចម្លើយសារភាពរបស់ក្រុមក្មេងទំនើងទាំង០៨នាក់បា សារភាពនៅចំពោះមុខសមត្ថកិច្ចនិងអ្នកសារព័ត៍មានជាច្រើនស្ថាប័នថា៖ ករណីខាងលើមិនមែនជាករណីប្លន់ម៉ូតូនោះទេ គឺជាករណីគ្រោះថ្នាក់ចរាចរណ៍ហើយយល់ច្រឡំថាចោរប្លន់ម៉ូតូ ក្រុមក្មេងទំនើងទាំង០៨នាក់បានសារភាពកំហុសឆ្គង និងបានធ្វើការសុំអភ័យរវាងគ្នានិងគ្នាគឺសុំបញ្ចប់រឿង យល់ព្រមជួសជុលម៉ូតូដែលខូចខាតដោយគ្រោះថ្នាក់ចរាចរណ៍ឲ្យគ្នាដើម្បីបញ្ចប់និងចុះកិច្ចសន្យា នៅចំពោះមុខសមត្ថកិច្ចមិនឲ្យមានលើកក្រោយទេ ។
ដោយបានការអនុញ្ញាតិពីលោក ហាង សម្បត្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតិ្យក្រុមក្មេងទាំង០៨នាក់ខាងលើ វិលត្រឡប់ទៅលំនៅដ្ឋានដើមវិញ ៕ មេសា