ឃើញក្តាមឈូសទើបស្រក់ទឹកភ្នែក! សមត្ថកិច្ចបុកចូលបង្ក្រាបជនសង្ស័យប្រុសស្រី២នាក់ ដល់ក្នុងបន្ទប់ជួល ក្រោយនាំគ្នាឆ្កឹះសោរទ្វាលួចទ្រព្យសម្បត្តិគេក្នុងបុរី !
សន្តិសុខសង្គម
424

រាជធានីភ្នំពេញ ៖ ជនសង្ស័យប្រុសស្រី២នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ បុកចូលបង្ក្រាបឃាត់ខ្លួនដល់ក្នុងបន្ទប់ជួល ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ដោយការប្រើអំពើហិង្សា ក្រោយនាំគ្នាធ្វើសកម្មភាព ឆ្កឹះសោទ្វារផ្ទះចូលលួចយកទ្រព្យសម្បត្តិ គេក្នុងបុរីចំការដូង ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១និង៣៨នាទី ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រង់ចំណុច ផ្ទះលេខ០៦D ផ្លូវបេតុង(បុរីចំការដូង)ស្ថិតនៅភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ចែម ផល្លា ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន មានទីលំនៅផ្ទះលេខ០៦D ផ្លូវបេតុង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ក្នុងនោះ សម្ភារៈបាត់បង់៖ កុំព្យូទ័រ(LAPTOP)ម៉ាក TOKYO ពណ៍ប្រផេះ ចំនួន០១គ្រឿង ។

ចំណែកជនសង្ស័យចំនួន០២នាក់ ទី០១/ឈ្មោះ មាស ចន្ថា ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវ៣៧១ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ទី០២/ឈ្មោះ ភិន ស្រីអូន ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ សូមបញ្ជាក់ថា ជនសង្ស័យទាំង២នាក់នេះ ត្រូវបានឃាត់ខ្លួន នៅវេលាម៉ោង១៥និង៤០នាទី ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រង់ចំណុច ផ្ទះជួល ផ្លូវ៣៧១ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ចំណែកវត្ថុតាងចាប់យក៖ ០១/ម៉ូតូម៉ាកSUZUKI NEX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ១CZ-៣៣៤៥ លេខតួនិងលេខម៉ាស៊ីន៣០៨៤០៨ ទី០២ ទួរណឺវីស ដងជ័រពណ៍លឿង ចំនួន០១។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង២២ ជនរងគ្រោះឈ្មោះ ចែម ផល្លា ភេទប្រុស អាយុ៤៤ឆ្នាំ និងក្រុមគ្រួសារបាននាំគ្នាចូលសំរាកនៅបន្ទប់ជាន់ទី១ ផ្ទះលេខ០៦D ផ្លូវបេតុង (បុរីចំការដូង)ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយបានចាក់សោទ្វាររបង ប៉ុន្តែមិនបានចាក់សោរទ្វារកញ្ចក់ទេ។ដល់វេលាម៉ោង០២និង១៥នាទី ឈានចូលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ជនរងគ្រោះបានឮសំឡេងឆ្កែព្រុសខ្លាំងពេកក៏បានភ្ញាក់ឡើងស្រាប់តែឃើញទ្វារផ្ទះចំហ រួចជនរងគ្រោះក៏ប្រញាប់ចេញពីបន្ទប់ដើរមើលទ្រព្យសម្បត្តិដែលនៅក្នុងផ្ទះ ស្រាប់តែបាត់កុំព្យូទ័រ(LAPTOP)ម៉ាកTOKYO ពណ៍ប្រផេះ ចំនួន០១គ្រឿង ដែលជនរងគ្រោះទុកនៅលើតុក្បែរទ្វារផ្ទះ។

បន្ទាប់មកជនរងគ្រោះក៏បានឆែកកាមេរ៉ាសុវត្ថិភាពរបស់អ្នកជិតខាងមើលឃើញជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូ០១គ្រឿងម៉ាក SUZUKI NEX ពណ៌ស មិនស្គាល់សេរី មិនស្គាល់ស្លាកលេខ បានមកធ្វើសកម្មភាពឆ្កឹះសោទ្វាររបងផ្ទះរបស់ជនរងគ្រោះចូលលួចយកកុំព្យូទ័រ(LAPTOP)ខាងលើ នៅវេលាម៉ោង០១និង៣៨នាទី ហើយជនរងគ្រោះក៍បានមកប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោរាយការណ៍ប្រាប់សមត្ថកិច្ចនិងដាក់ពាក្យបណ្ដឹងដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវរកក្រុមជនរង្ស័យយកមកធ្វើការសាកសួរតាមនីតិវិធីច្បាប់។

លុះដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៥និង៤០នាទីសមត្ថកិច្ចយើងក៏បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ទី០១/ឈ្មោះមាស ចន្ថា ភេទប្រុស អាយុ៣៥ឆ្នាំ ទី០២/ឈ្មោះ ភិន ស្រីអូន អាយុ២៧ឆ្នាំ រួមនិងវត្ថុតាងយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោធ្វើការសាកសួរតាមនីតិវិធីច្បាប់។

ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពថារូបគេ(ជនសង្ស័យ)ពិតជាបានធ្វើសកម្មភាពឆ្កឹះសោទ្វាររបងផ្ទះចូលលួចយកកុំព្យូទ័រ (LAPTOP)របស់ជនរងគ្រោះប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនបណ្តោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនខ្លួនៅកាន់តុលាការ ចាត់ការតាមច្បាប់បន្តទៀត ៕ អែល វិចិត្រ


Telegram