តារាល្បី ប៉ាហ្វីដូ និងមិត្តភក្តិបើករថយន្តស៊េរីទំនើប Lamborghini តម្លៃខ្ទង់លានដុល្លារ បុកម៉ូតូខ្ទាតដូចសំឡី ស្លា....ប់ម្នាក់ រួចឡើងជិះរថយន្តBMW ផ្សេងទៀតរត់គេច តែត្រូវសមត្ថកិច្ចដេញឃាត់បានមកវិញ!
សន្តិសុខសង្គម
275

រាជធានីភ្នំពេញ ៖ រថយន្តស៊េរីទំនើប Lamborghini មួយគ្រឿង បុកម៉ូតូ ស្លា.....ប់បុរសម្នាក់នៅកន្លែងកើតហេតុ ហើយមិននៅទីតាំងកើតហេតុនោះទេ បានឡើងរថយន្តមួយគ្រឿងទៀត បើកគេច ត្រូវបានសមត្ថកិច្ច និងប្រជាពលរដ្ឋដេញ តាមឃា..ត់បាន ក្នុងរថយន្តនោះបានឃើញ បុរស ៣ ម្នាក់ នៅក្នុងរថយន្ត តែមិនដឹងថា អ្នកណាជាអ្នកបើកបររថយន្តបង្ករឡើយ ហើយក្នុងចំណោម៣នាក់នេះទៀតសោត មាន អ្នកល្បីឈ្មោះម្នាក់ ត្រូវបានគេស្គាល់ថាឈ្មោះ ប៉ាហ្វីដូ ។

ហេតុការណ៍នេះបានកើតឡើងនៅចំណុចផ្លូវ សហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ វេលាម៉ោង ១និង២០យប់ ថ្ងៃ២៣ ខែកុម្ភៈ ឆ្នាំ២០២៤។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ និងពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសជនជាតិចិន២នាក់ បានបើករថយន្តស៊េរីទំនើប Lamborghini ពាក់ស្លាកលេខ កម្ពុជា F.R 999 បើកបោះពួយយ៉ាងលឿន តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតមកលិច មកដល់ត្រង់ចំណុចកើតហេតុ​ក៏បានបុកម៉ូតូ សង់សេ១២៥ មួយគ្រឿង ដែលពាក់ស្លាកលេខ សៀមរាប 1V 9127 បណ្ដាលឲ្យម៉ូតូប្លោងជាង ១០០ម៉ែត្រ ឯមនុស្សប៉ើងជិត ៥០ម៉ែត្រ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតនៅក្នុងត្លុកឈាម។ ភ្លាមនោះរថយន្តស៊េរីទំនើប បើកបរដោយជនជាតិចិន រួមទាំងតារាល្បីមួយរូប ដែលមានឈ្មោះថាប៉ាហ្វីដូ បាននាំគ្នាបើករថយន្តរត់គេចពីកន្លែងកើតហេតុ តែសំណាងមិនល្អ ក៏ត្រូវបានបងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចធ្វើការដេញឃាត់រថយន្ត រហូតដល់ខណ្ឌមានជ័យ​ទើបសមត្ថកិច្ចឃាត់រថយន្តនិងអ្នកបើកបរក្នុងរថយន្ត។

ភ្លាមនោះសមត្ថកិច្ចមូលដ្ឋានក៏បានបញ្ជូនខ្លួនជនជាតិចិនទាំង៣នាក់នោះ យកទៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីធ្វើការសាកសួរនាំបន្តខណៈនៅទីតាំងកើតហេតុ ប៉ាហ្វីដូ បានបញ្ជាក់ថា ខ្លួនមិនមែនជាអ្នកបើករថយន្តបង្ករហេតុនោះទេ គ្រាន់តែរួមដំណើរជាមួយ ទោះបីជាយ៉ាងណាទុកឲ្យសមត្ថកិច្ចលោកធ្វើការតាមជំនាញបន្ត។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍នៃអធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការវែង យករថយន្តទៅរក្សាទុក នៅឯស្នងការចរាចរណ៍ផ្លូវគោក រងើចាំដោះស្រាយគ្នាតាមច្បាប់ ។ រីឯសាកសព ត្រូវបានសមត្ថកិច្ចស្រាវជ្រាវ និងទំនាក់ទំនងទៅរកក្រុមគ្រួសារសាច់ញាតិ ដើម្បីមកទទួលយកសាកសព យកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕ Mrr Ka


Telegram