រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោក សំ វិច្ឆិកា អ្នកនាំពាក្យ ស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ការពិត តៃកុងរថយន្ត ដែលបើករថយន្តសេរីទំនើប ទ្បាំបូគីនី ពណ៌លឿង ពាក់ស្លាកលេខ កម្ពុជា F . R. 999 តម្លៃរាប់លានដុល្លារ បុកម៉ូតូមួយគ្រឿងបណ្ដាលឲ្យបុរសម្នាក់ស្លាប់យ៉ាងអាណោចអាធ័មនោះ គឺមិនមែន ប៉ាហ្វីដូ នោះទេ អ្នកបើកបរនោះមានឈ្មោះ ហ្វូរ សុងហ័រ ដែលមានកម្រិតជាតិ អាកុលក្នុងខ្លួនរហូតដល់ 0.86 mg/L។
សូមស្តាប់ប្រសាសន៍របស់លោក លោក សំ វិច្ឆិកា អ្នកនាំពាក្យ ស្នងការនគរបាលរាជធានីភ្នំពេញ (ដាក់សំឡេង)
សូមបញ្ជាក់ថា តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ និងពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសជនជាតិចិន២នាក់ បានបើករថយន្តស៊េរីទំនើប Lamborghini ពាក់ស្លាកលេខ កម្ពុជា F.R 999 បើកបោះពួយយ៉ាងលឿន តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតមកលិច មកដល់ត្រង់ចំណុចកើតហេតុ ក៏បានបុកម៉ូតូ សង់សេ១២៥ មួយគ្រឿង ដែលពាក់ស្លាកលេខ សៀមរាប 1V 9127 បណ្ដាលឲ្យម៉ូតូប្លោងជាង ១០០ម៉ែត្រ ឯមនុស្សប៉ើងជិត ៥០ម៉ែត្រ បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតនៅក្នុងត្លុកឈាម។ ភ្លាមនោះរថយន្តស៊េរីទំនើប បើកបរដោយជនជាតិចិន រួមទាំងតារាល្បីមួយរូប ដែលមានឈ្មោះថាប៉ាហ្វីដូ បាននាំគ្នាបើករថយន្តរត់គេចពីកន្លែងកើតហេតុ តែសំណាងមិនល្អ ក៏ត្រូវបានបងប្អូនប្រជាពលរដ្ឋនិងសមត្ថកិច្ចធ្វើការដេញឃាត់រថយន្ត រហូតដល់ខណ្ឌមានជ័យ ទើបសមត្ថកិច្ចឃាត់រថយន្តនិងអ្នកបើកបរក្នុងរថយន្ត ៕