អគ្គិភ័យឆាបឆេះ ឃ្លាំងលក់ឈើមួយកន្លែង យ៉ាងសន្ធោសន្ធៅ រាលដាលដល់ផ្ទះ១ខ្នងទៀត ឆេះខ្ទេច ខណៈមូលហេតុសមត្ថកិច្ចកំពុងស្រាវជ្រាវ
សន្តិសុខសង្គម
115

រាជធានីភ្នំពេញ ៖ ឃ្លាំងលក់ឈើមួយកន្លែង ត្រូវបានអគ្គភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង ៩ និង ១០នាទីយប់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុច ដេប៉ូជូលី លក់ឈើគ្រប់ប្រភេទស្ថិតនៅ ផ្លូវលេខ៩៧ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន្ត រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ទីតាំងមានឈ្មោះ សុខ ភ័ក្រ្តចិត្ត ភេទ ប្រុស អាយុ ៧៧ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ: លក់ឈើ ខណៈមូលហេតុ សមត្ថកិច្ច កំពុងស្រាវជ្រាវ។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា ជុំវិញករណីអគ្គិភ័យនេះ បានឆេះទីតាំងប្រភេទដែកប្រក់ស័ង្កសី ទំហំ ១៥ម៉ែត្រx០៨ម៉ែត្រ ឆេះខូចខាតសម្ភារៈ ឆេះឃ្លាំងដែកប្រក់ស័ង្កសី រួមទាំងឈើអស់ប្រហែល៣០% ហើយឆេះរាលដាលដល់ផ្ទះឈើទំហំ ០៧ម៉ែត្រ x២៥ម៉ែត្រចំនួន ០១ខ្នងអស់ទាំងស្រុង ។

ក្នុងហេតុការណ៍នេះ ភ្លាមៗ​រថយន្តការិយាល័យ​អគ្គិភ័យ​ ចំនួន ១៩គ្រឿង បានចុះមកអន្តរាគមន៍នៅទីតាំងកើតហេតុ ដោយបានប្រើប្រាស់ទឹកអស់ចំនួន ១៩ឡាន ស្មើរនឹង ៧៦ម៉ែត្រគូប និងមានរថយន្តជំនួយអន្តរាគមន៍រួមមាន ៖

-រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃចំនួន ០២គ្រឿងប្រើប្រាស់អស់ចំនួន ០២ឡាន ស្មើនឹង ០៨ម៉ែត្រគូប ។

-រថយន្តអគ្គិភ័យទីក្រុងកោះពេជ្រចំនួន ០៤គ្រឿងប្រើប្រាស់អស់ចំនួន ០៤ឡាន ស្មើនឹង ១៦ម៉ែត្រូប ។

-រថយន្តអគ្គិភ័យទីក្រុងនរាចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន ស្មើនឹង ០៨ម៉ែត្រគូប ។

-រថយន្តអូឡាំព្យាចំនួន ០២គ្រឿន ប្រើប្រាស់ទឹកអស់ចំនួន ០២ឡាន ស្មើនឹង ០៨ម៉ែត្រគូប ។

-រថយន្យបុរីប៉េងហួតចំនួន ០២គ្រឿង ប្រើប្រាស់អស់ទឹកចំនួន ០២ឡាន ស្មើនឹង ០៨ម៉ែត្រគូប ។

-រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង ០៦ម៉ែត្រគូប រហូតរលត់ទៅវិញនៅម៉ោង ១០និង៣៥នាទីយប់ នាថ្ងៃខែ ឆ្នាំដដែល៕ អែល វិចិត្រ


Telegram