ខេត្តបន្ទាយមានជ័យ ៖ យ៉ាងហោចណាស់អំពៅចំនួន២០ហិកតា ស្វាយកែវរមៀត០១ហិកតានិងកូនឈើកំពុងបណ្តុះ០១ហិកតា ត្រូវបានក្លាយជាចំណីអគ្គីភ័យឆាបឆេះទាំងស្រុងបង្កឲ្យមានការភ្ញាក់ផ្អើលដល់កងកម្លាំងនិងអាជ្ញាធរមូលដ្ឋានចេញជួយអន្តរាគមន៍ពន្លត់ ។ គ្រោះអគ្គីភ័យឆាបឆេះចំារ០១កន្លែងនេះបានកើតឡើងនៅវេលាម៉ោង០១រសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចផ្លូវ៣០ ស្ថិតក្នុងភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ នេះបើយោងតាមផេកផ្លូវការរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ ។
នគរបាលក្រុងប៉ោយប៉ែតបានឲ្យដឹងថា ៖ ក្រោយពីទទួលបានព័ត៌មានពីភ្លើងឆាបឆេះដីចំការមានម្ចាស់ឈ្មោះចន ចុន ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។ កម្លាំងនគរបាលក្រុង កងរាអវុធហត្ថក្រុង អាជ្ញាធរមូលដ្ឋាន ដឹកនាំផ្ទាល់ដោយ ឯកឧត្តម ប៉ាន់ ខែមប៊ុនថន នាយកខុទ្ទការល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងប៉ោយប៉ែត និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានចុះជួយអន្តរាគមន៍ពន្លត់ ដោយប្រើប្រាស់រថយន្តចំនួន០៤ ក្នុងនោះមានរថយន្តពន្លត់អគ្គីភ័យរបស់ អធិការដ្ឋាន០១គ្រឿង រថយន្ត របស់សាលាក្រុង០១គ្រឿង រថយន្តរបស់ ក្រុមហ៊ុនត្រូពីការណា ១គ្រឿង និងរថយន្តធ្វើអាជីវកម្មដឹកទឹកលក់របស់ពលរដ្ឋ០១ គ្រឿង ។
ក្នុងកិច្ចប្រតិបត្តិការនេះ ប្រើប្រាស់អស់ទឹកចំនួន០៧ ឡាន ក្នុងនោះ រថយន្តអធិការ១ឡាន រថយន្តសាលាក្រុង០២ឡាន រថយន្តបត្រូពីកាណា០២ឡាន បានរលត់អស់ទាំងស្រុងនៅវេលម៉ោង០៣និង៣០នាទីរសៀល ។ ការខូចខាតអំពៅចំនួន២០ហិកតា ស្វាយ០១ហិកតានិងដីបណ្តុះកូនឈើ០១ហិកតា ។ ចំពោះមូលហេតុបង្កឲ្យកើតហេតុអគ្គីភ័យនេះ កំពុងស្រាវជ្រាវ៕