រថយន្តព្រូសបុកថ្មចែកទ្រូងផ្លូវក្រឡាប់ ត្រូវបានប្រជាពលរដ្ឋជួយទាញមកវិញ
រាជធានីភ្នំពេញ ៖ បុរសម្នាក់ បើករថយន្តព្រូស បុកថ្មចែកទ្រូងផ្លូវ បណ្ដាលឲ្យក្រឡាប់ កាលពីវេលាម៉ោង១២យប់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ និងពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់បើករថយន្ត ព្រូស ពាក់ស្លាកលេខ ភ្នំពេញ 2AJ-8901 បើកតាមបណ្ដោយផ្លូវព្រះមុនីវង្សក្នុងទិសដៅពីត្បូងទៅជើង មកដល់កន្លែងកើតហេតុ ក៏បើកបុកថ្មចែកទ្រូងផ្លូវ បណ្ដាលក្រឡាប់ផ្ងារជើង ត្រូវបានបងប្អូនប្រជាពលរដ្ឋជួយទាញមកវិញ ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើការវាស់វែងយករថយន្តទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ តាមច្បាប់បន្តទៀត ៕ Mrr Ka