បើកកង់បីឥណ្ឌាងោកមួយភាំង បុកគូទរថយន្តលុចស៊ីស RX 330 ពេញមួយទំហឹង គាបអ្នកបើកក្នុងកង់បី ផ្អើលអ្នកដំណើរជួយគាស់ចេញ
សន្តិសុខសង្គម
197

រាជធានីភ្នំពេញ ៖ បុរសម្នាក់បើកកង់បីឥណ្ឌា មិនប្រយ័ត្ន ងោកមួយសំបក់ ក៏បានទៅបុកគូទរថយន្តលុចស៊ីស RX 330 ពេញមួយទំហឹង ធ្វើឲ្យគាបជាប់អ្នកបើកបរ នៅក្នុងកាប៊ីន ត្រូវបានបងប្អូនប្រជាពលរដ្ឋជួយទាញនិងគាស់យកចេញពីក្នុងកង់បី បណ្តាលឲ្យរងរបួស។

ហេតុការណ៍នេះកើតឡើងនៅតាមបណ្ដោយផ្លូវ ម៉ៅសេទុង ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ វេលាម៉ោង ១២យប់ ឈានចូលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០២៤ ។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើកកង់បីឥណ្ឌាមួយគ្រឿង បើកតាមបណ្ដោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីលិចទៅកើត មកដល់ចំណុចកើតហេតុ ស្តុបបូកគោ បុរសខាងលើក៏ងោកមួយភាំង ជ្រុលទៅបុករថយន្តឡិចស៊ីស 330 ដែលពាក់ស្លាកលេខ​ ភ្នំពេញ 2AP 3091 ចំពីក្រោយពេញមួយទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ និងធ្វើឲ្យម្ចាស់កង់បីគាបជាប់នៅក្នុងកង់បី របួស តែសំណាងល្អបងប្អូនប្រជាពលរដ្ឋ​និងប្អូនៗអ្នកដឹកជញ្ជូនជួយទាញនិងគាស់យកចេញពីក្នុងកង់បីដោយសុវត្ថិភាព។

ក្រោយពេលកើតហេតុ សមត្ថកិច្ចក៏បានធ្វើកាវាស់វែង យករថយន្តនិងកង់បីឥណ្ឌា ទៅរក្សាទុកនៅឯអធិការនគរបាលខណ្ឌចំការមន ដើម្បីរង់ចាំការដោះស្រាយគ្នានៅពេលក្រោយទៀត ៕ Mrr Ka 


Telegram