រថយន្តដឹកទំនិញ និងរម៉កដឹកសំពីងសំពោង ជាច្រើនគ្រឿង ត្រូវសមត្ថកិច្ចសណ្តាប់ធ្នាប់ចរាចរណ៍ខណ្ឌដង្កោ អប់រំណែនាំនិងធ្វើកិច្ចសន្យា
រាជធានីភ្នំពេញ ៖ រថយន្តដឹកទំនិញ និងរម៉កដឹកសំពីងសំពោង ជាច្រើនគ្រឿង ត្រូវបានសមត្ថកិច្ច ផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ ធ្វើការអប់រំណែនាំ។
តួយ៉ាងនៅថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២៤ នេះ កម្លាំងផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានចុះគោលដៅត្រួតពិនិត្យ និងអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកក្នុងភូមិសាស្ត្រខណ្ឌដង្កោ ។
ក្នុងនោះ កម្លាំងជំនាញ បានធ្វើការបានអប់រំណែនាំចំពោះយានយន្តនិងរម៉កដឹកសំពីងសំពោង ដែលឆ្លងកាត់គោលដៅត្រួតពិនិត្យ និងបានធ្វើកិច្ចសន្យា ផងដែរ ៕ អែល វិចិត្រ