រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើសន្និសីទសារព័ត៌មាន បង្ហាញមុខជនសង្ស័យចំនួន ៤នាក់ ជាសាធារណៈ ពាក់ព័ន្ធករណីឆក់យ៉ាងសកម្ម នៅក្នុងរាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ដោយទទួលបានបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យ ។ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១៩ និង ៣០ នាទី កម្លាំងការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៣ នាក់ នៅចំណុចផ្ទះសំណាក់សួស្តី សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងចាប់យកម៉ូតូជាមធ្យោបាយជិះធ្វើសកម្មភាពចំនួន០៣ គ្រឿង និងកាបូបរបស់ជនរងគ្រោះ ពាក់ព័ន្ធប្រព្រឹត្តបទល្មើស អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទ្រព្យសម្បត្តិ) របស់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ចំនួន ០២ ករណី ៖
-ករណីទី១ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់កាបូបដៃ ពណ៌ ខ្មៅ) ប្រព្រឹត្តនៅចំណុចមុខហាងកាត់សក់យីហោ ស្អាតពេញនិយម ផ្លូវសុធារស ក្រុម៤៤ ភូមិ០៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១៥ និង ២៥ នាទី ។ ជនរងគ្រោះមានឈ្មោះ HUANG CHENG CHUN ភេទ ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិ ចិន កាន់លិខិតឆ្លងដែនលេខ ៣៦០៧០៤៨៧៣ មានទីលំនៅអាផាតមិនCB បន្ទប់លេខ៦០៣ ផ្លូវលេខ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មុខរបរ ទេសចរណ៍ ក្នុងនោះ សម្ភារៈបាត់បង់
-លិខិតឆ្លងដែនលេខ ៣៦០៧០៤៨៧៣ ចំនួន ០១ ក្បាល ,ទូរសព្ទ័ដៃម៉ាកអាយហ្វូន ១៥ ពណ៌ ប្រផេះ ចំនួន០១ ,ទូរសព្ទ័ដៃម៉ាកអាយហ្វូន ១២ ពណ៌ ស ចំនួន ០១ ,ប្រាក់ដុល្លារចំនួន ៨០០ដុល្លារអាមេរិក ,ប្រាក់បាតថៃចំនួន ២០,០០០បាត និងកាសAirpornd ចំនួន ០១ គូ ។
-ករណីទី២ អំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ឆក់ទូរសព្ទ័ដៃម៉ាកសាំសុង ពណ៌ ខ្មៅ ស៊ីមកាតលេខ ០៨៥ ៨១៥ ៣៣៣) ប្រព្រឹត្តនៅចំណុចមុខស្ថានទូតអូស្រ្តាលី ផ្លូវរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១៥ និង ៣០ នាទី ។ ជនរងគ្រោះឈ្មោះ មាស ងួនឃៀង ភេទ ប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះលេខ៦៦ ផ្លូវលេខR០៤ ភូមិទួលរកា១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ មន្ត្រីក្រសួងមុខងារសាធារណៈ សម្ភារៈបាត់បង់ ទូរសព្ទ័ដៃម៉ាកសាំសុង ពណ៌ ខ្មៅ ស៊ីមកាតលេខ ០៨៥ ៨១៥ ៣៣៣ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់រួមមាន ៖
១-ឈ្មោះ សេង ដេត ភេទ ប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ
-មានទីលំនៅផ្ទះលេខ៥៨៧ ផ្លូវលេខ៩៣ សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ
២-ឈ្មោះ ចយ ភារៈ ភេទ ប្រុស អាយុ ១៨ ជនជាតិ ខ្មែរ មុខរបរ ដឹកអីវ៉ាន់ក្រុមហ៊ុន WOW NOW
-មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិសំរោង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ
៣-ឈ្មោះ អឿន សុភ័ក្ត្រ ភេទ ប្រុស អាយុ ២០ ជនជាតិ ខ្មែរ មុខរបរ ដឹកអីវ៉ាន់ក្រុមហ៊ុន WOW NOW
-មានទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិសំរោង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ
ក្នុងនោះ វត្ថុតាងចាប់យក
-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៤ លេខតួ លេខម៉ាស៊ីន០១១៩៩១៨ ពាក់ផ្លាកលេខភ្នំពេញ១KM-៦១៩១។
-ម៉ូតូម៉ាក GINIO ពណ៌ ខ្មៅ លេខតួ ០៣៨៧ពាក់ផ្លាកលេខ ភ្នំពេញ១KL-៨១៥៧។
-ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២៣ លេខតួ លេខម៉ាស៊ីន ០០៧៨១៣៤ ពាក់ផ្លាកលេខ ភ្នំពេញ១KF-៧៩០២។
ភស្តុតាងចាប់យក(កាបូបដៃរបស់ជនរងគ្រោះឈ្មោះ HUANG CHENG CHUN)
-កាបូបដៃម៉ាក CALVINKLEIN JEANS ពណ៌ ខ្មៅ ចំនួន ០១។
ដោយឡែកជនសង្ស័យម្នាក់ទៀត ពាក់អាវខ្មៅ ពាក់ព័ន្ធករណីឆក់ជនរងគ្រោះជាជនជាតិរុស្ស៊ី នៅចំណុចសួនច្បារណាហ្កាវើល១ ។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ និងវត្ថុតាងខាងលើ ការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕ មេសា