ជនរងគ្រោះស្នើរសុំយ៉ាងទទូចទៅសមត្ថកិច្ចជួយរកយុត្តិធម៌ ខណៈរថយន្តទំនើបឡង់គ្រីស័របើកបុកកង់បីឥណ្ឌា​ពីក្រោយ រងរបួសធ្ងន់ ហើយបើករត់
សន្តិសុខសង្គម
169

រាជធានីភ្នំពេញ ៖ បុរសម្នាក់បើករថយន្ត​ ឡង់គ្រីស័រ បុកកង់បីឥណ្ឌា​ ពីក្រោយ រួចបើករត់ តែត្រូវបានសមត្ថកិច្ចដេញតាមឃាត់បាន ចំណែកអ្នកបើកបរម៉ូតូកង់បីឥណ្ឌារងរបួសធ្ងន់ផ្នែកក្បាល ត្រូវដឹកទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ ។

ជុំវិញករណីខាងលើជនរងគ្រោះបានផ្ញើខ្លឹមសារមកកាន់អង្គភាសារព័ត៌មានTVFB

បានបញ្ចាក់ថា នៅពេលកើតហេតុភ្លាមៗរថយន្តបង្កបានបើករត់ពីទីតាំងកើតហេតុនៅចំណុចគល់ស្ពានជ្រោយចង្វារ​ សង្កាត់​ជ្រោយ​ចង្វារ​ ខណ្ឌជ្រោយចង្វារ​ រហូតដល់ចំណុចOCIC ទើបសមត្ថកិច្ចឃាត់បានទាំងអ្នកបើកបរ និងរថយន្ត

ប៉ុន្តែមិនដឹងយ៉ាងមិចនៅសល់តែរថយន្ត ចំណែកអ្នកបើកបរបែរជាគេចខ្លួនបាត់ នេះបើតាមការលើកឡើងរបស់ជនរងគ្រោះជាអ្នកបើកបរម៉ូតូកង់បីឥណ្ឌា ។ជុំវិញករណីខាងលើនេះ ជនរងគ្រោះបានធ្វើការសំណូមពរយ៉ាងទទូចទៅកាន់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ជួយរកយុត្តិធម៌ អោយខ្លួនផង ខណៈពេលនេះត្រូវបង់ថ្លៃព្យាបាល ថ្លៃអាហារ ចំណែកម៉ូតូកង់បីឥណ្ឌា ក៏ខ្ទេសអស់ ហើយខ្លួនជាបង្កោលគ្រួសាររកលុយចិញ្ចឹមកូនប្រពន្ធពេលនេះត្រូវផ្អាក ដើម្បីព្យាបាលគ្មានដូចនេះគ្មានលទ្ធភាពនោះទេ ជាចុងក្រោយជនរងគ្រោះស្នើសុំទៅសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់អោយបានម៉ឺងម៉ាត់ ។

ពាក់ព័ន្ធទៅនឹងករណីខាងលើអង្គភាពសារព័ត៌មានTVFB បានធ្វើការទំនាក់ទំនងទៅកាន់លោកឯក វិច្ឆិកាអ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញលោកបានបញ្ចាក់ថា (ដាក់សម្លង)

គួររំលឹកថា៖ បុរសម្នាក់បានបើករថយន្ត​ ឡង់គ្រីស័រ បុកកង់បីឥណ្ឌា​ ពីក្រោយ រួចបើករត់ តែត្រូវបានសមត្ថកិច្ចដេញតាមឃាត់បាន ចំណែកអ្នកបើកបរម៉ូតូកង់បីឥណ្ឌារងរបួសធ្ងន់ធ្ងរត្រូវបញ្ចូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង៥០នាទីយប់​ ថ្ងៃ​ទី​២១​ ខែកុម្ភៈ​ ឆ្នាំ​២០២៤ នៅចំណុចគល់ស្ពានជ្រោយចង្វារ​ សង្កាត់​ជ្រោយ​ចង្វារ​ ខណ្ឌជ្រោយចង្វារ​ រាជធានី​ភ្នំពេញ​។

តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្ត​ ឡង់គ្រីស័រ​ ពាក់ស្លាកលេខ​ភ្នំពេញ​ 2BI-9519 បើកចុះស្ពានជ្រោយចង្វារ លុះដល់ចំណុចកើតហេតុ ក៏បើកបុកម៉ូតូ​កង់បីឥណ្ឌា​ ពាក់ស្លាកលេខ សៀមរាប​ 1AD-3513 ពីក្រោយយ៉ាងពេញទំហឹង ហើយបើករត់គេច តែត្រូវសមត្ថកិច្ចដេញតាមឃាត់បាននៅចំណុចOCIC រីឯអ្នករងរបួស ត្រូវបានបងប្អូនប្រជាពរដ្ឋ ដឹកតាមកង់បីបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះភ្លាមៗ ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកធ្វើការវាស់វែង យករថយន្តនិងកង់បីឥណ្ឌា ទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយនៅពេលក្រោយ​តាមច្បាប់បន្តទៀត ។

តែបើទោះបីយ៉ាងណាជុំវិញករណីខាងលើបើដូចតាមការលើកឡើងរបស់ភាគីរងគ្រោះពិតមែន អ្នកបង្កគ្រោះថ្នាក់ហើយបើករត់គួតែមានវិធានការតាមផ្លូវច្បាប់ អោយបានគត់មុត ៕ (សុធា)


Telegram