ចិន ប្រធានផ្នែករោងចក្រ០២នាក់ ជិះម៉ូតូឌុបគ្នាដួល ត្រូវរថយន្តមកពីក្រោយ កិ....នស្លា.....ប់ម្នាក់យ៉ាងរ...ន្ធ......ត់
សន្តិសុខសង្គម
279

ខេត្តតាកែវ ៖ ពិតជារន្ធត់ណាស់លោកអើយ ជនជាតិចិន២នាក់ ជាប្រធានផ្នែករោងចក្រ ជិះម៉ូតូឌុបគ្នាដួលធ្លាក់មនុស្សទៅលើផ្លូវ គាប់ជួនឡានបើកស្របគ្នាមកពីក្រោយ កិនស្លាប់យ៉ាងរន្ធត់ ខណៈម្នាក់ទៀតគ្រាន់តែរបួសស្រាល រួចរថយន្តនោះបន្តល្បឿនបើករត់គេចខ្លួនបាត់ស្រមោល ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧និង ១៥នាទីយប់ ថ្ងៃទី២៧ ខែ កុម្ភៈ ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រលេខ ៤៩-៥០ ស្ថិតនៅក្នុងភូមិរូង ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ។

តាមរបាយការណ៍ពីសមត្ថកិច្ចជំនាញ ដែលTVFB ទទួលបាន បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងរវាង ម៉ូតូ និង រថយន្ត ទិសដៅស្របគ្នា ពីត្បូងទៅជើង ដោយមុនពេលកើតហេតុ ម៉ូតូម៉ាកហុងដា ឃ្លីក ពណ៌ ស ពាក់ស្លាកលេខ តាកែវ 1AC-3910 បើកបរដោយជនជាតិចិន ឈ្មោះ យ៉ាង ឃុន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ ប្រធានផ្នែករោងចក្រ (មិនពាក់មួកសុវត្ថិភាព) មានទីលំនៅភូមិ ត្រាចកុះ ឃុំក្រាំងលាវ ស្រុកបាទី ខេត្ត តាកែវ (ស្លាប់នៅកន្លែងកើតហេតុ) និងមានអ្នករួមដំណើរជនជាតិចិនម្នាក់ទៀត ឈ្មោះ ចាំង យ៉ុងកួយ ភេទ ប្រុស អាយុ ២៩ ឆ្នាំ មុខរបរ ប្រធានផ្នែករោងចក្រ (មិនពាក់មួកសុវត្ថិភាពដូចគ្នា) មានទីលំនៅភូមិ អង្គសុគន្ធា ឃុំ មហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ (រងរបួសស្រាល) ជិះតាមបណ្តោយផ្លូវខាងលើ ក្នុងល្បឿនលឿន ដល់ចំណុចកើតហេតុ ក៏បានដួលខ្លួនឯងធ្លាក់មនុស្សនៅលើផ្លូវ រួចក៏ត្រូវរថយន្តមិនស្គាល់ម៉ាក ដែលបើកស្របគ្នា កិនស្លាប់អ្នកបើកម៉ូតូយ៉ាងរន្ធត់ ចំណែកអ្នកជិះពីក្រោយរបួសស្រាល រួចរថយន្តនោះ ក៏បន្តល្បឿនបើករត់គេចពីកន្លែងកើតហេតុបាត់ ទៅទិសខាងជើង។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ បានចុះមកធ្វើការវាស់វែងពិនិត្យ ដោយបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ រីឯវត្ថុតាង (ម៉ូតូ ) យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបាទី ដើម្បី ស្រាវជ្រាវ និងបំពេញបែបបទបន្តតាមនីតិវិធី ៕ អែល វិចិត្រ


Telegram