រាជធានីភ្នំពេញ ៖ បុរសម្នាក់ ត្រូវបានគេឃើញធ្លាក់ពីលើអាគារ មួយកន្លែង ស្លាប់យ៉ាងរន្ធត់ ខណៈសមត្ថកិច្ចជំនាញហ៊ំព័ទ្ធខ្សែពិនិត្យ ដើម្បីស្រាវជ្រាវ ថាតើជាការធ្វើអត្តឃាត ឬក៏ជាករណីផ្សេងឲ្យប្រាកដ ។
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើល នៅខុនដូ M RESIDENCE តាមបណ្ដោយផ្លូវ ២៨២ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ វេលាម៉ោង ៤ទៀបភ្លឺ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ។
តាមសម្ដីមិត្តភក្ដិរបស់បុរសម្នាក់ដែលធ្លាក់ស្លាប់នេះ បានបញ្ជាក់ថា ជនរងគ្រោះមានវ័យជាង៣០ឆ្នាំ ឈ្មោះ ឡុង ខឿន បានចាញ់បោក ត្រូវបានគេដាក់ថ្នាំយករបស់របរទៅទាំងអស់ រួមទាំងខ្លួនគាត់ផងដែរ។
ជុំវិញករណីនេះ ភ្លាមៗសមត្ថកិច្ចក៏បានមកដល់ បាននាំខ្លួនបុរសខាងលើយកទៅប៉ុស្តិ៍នគរបាលបឹងកេងកងទី១ ដើម្បីធ្វើការសាកសួរនាំ និងរង់ចាំសមត្ថកិច្ចជំនាញកោសល្យវិច័យនៃស្នងការនគរបាលរាជធានីភ្នំពេញ ធ្វើការពិនិត្យស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ជុំវិញករណីខាងលើនេះ ថាតើជាករណីអ្វីឲ្យប្រាកដ ។
សម្រាប់ព័ត៌មានលម្អិត យើងនឹងផ្សាយជូនបន្តទៀត ៕ Mrr Ka