ហួសចិត្ត! ឈ្លោះអន់ចិត្តជាមួយប្រពន្ធ ហក់ពីលើផ្ទះជាន់ទី៣ស.....ម្លា....ប់ខ្លួន តែមិនស្លា.....ប់ គ្រាន់តែបែ...កក្បា..ល
សន្តិសុខសង្គម
241

រាជធានីភ្នំពេញ៖ រឿងរ៉ាវហួសចិត្តមួយបានកើតឡើង បង្កការភ្ញាក់ផ្អើលខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ ខណៈបុរសម្នាក់ លោតទម្លាក់ខ្លួនពីលើផ្ទះជាន់ទី៣ ចុះមកក្រោម បំណងបញ្ចប់ជីវិត តែអាយុមិនទាន់អស់មិនស្លាប់ គ្រាន់តែរបួសធ្ងន់បែកក្បាល ដោយសារតែឈ្លោះជាមួយប្រពន្ធ ។

រឿងរ៉ាវនេះបានកើតឡើងនៅវេលាម៉ោងជាង ៩យប់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នៅតាមបណ្ដោយផ្លូវ​១៦១​ ក្នុងសង្កាត់​អូរឫស្សី​ទី២​ ខណ្ឌ​៧មករា​ រាជធានី​ភ្នំពេញ ។

បើតាមការរៀបរាប់របស់ប្រេជាពលរដ្ឋ នៅទីតាំងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ បុរសរងគ្រោះរូបនេះ បានឈ្លោះអន់ចិត្តជាមួយប្រពន្ធ ហើយក៏បាននាំគ្នាផឹកស៊ីជុំគ្នាមួយមិត្តភក្តិ ក្រោយមកក៏ឃើញឡើងទៅផ្ទះជាន់ទី៣ និងបានឭសំឡេងឈ្លោះប្រកែកគ្នា មួយសន្ទុះក្រោយមកក៏ស្ងាត់ ស្មានថាមិនអី ស្រាប់តែលាន់សូរតែក្តុក ក្រឡែកទៅឃើញបុរសខាងលើ ធ្លាក់ចុះមកដល់ក្រោមទៅហើយ ដេកដួលក្នុងថ្លុកឈាម របួសបែកក្បាល ននៀលនៅលើផ្លូវ ត្រូវបានបងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ច ក៏ដូចជាប្រពន្ធ ជួយសង្គ្រោះ សំណាងណាស់ អាយុថ្លៃមិនស្លាប់ គ្រាន់តែបែកក្បាល ។

ករណីនេះជាសារអប់រំមួយដល់អ្នកដែលមានជីវិតគូ ចានក្នុងរៀវ តែងតែមានការប៉ះទង្គិចខ្លះហើយ ដូចអណ្តាតនឹងមាត់ គួរអត់ឱនអធ្យាស្រ័យឲ្យគ្នាឲ្យបានច្រើន កុំចង់ឈ្នះរាងខ្លួន ពិសេសកុំរើសយកការបញ្ចប់ជីវិតអី ការបញ្ចប់ជីវិតមិនមែនបញ្ចប់បញ្ហានោះទេ អាណិតកូនៗ​កុំឲ្យមកត្រូវកំព្រា ដោយសារកំហឹងមួយឆាវ ៕ អែល វិចិត្រ


Telegram