ក្រុមបងធំ បង្ករឿងកា...ប់ចា...ក់ បំផ្លាញទ្រព្យសម្បត្តិអ្នកដ៍ទៃជាច្រើនករណីយ៉ាងសកម្មនៅក្នុងក្រុងស្ទឹងត្រែង ត្រូវសមត្ថកិច្ចបង្ក្រាបបាន
សន្តិសុខសង្គម
151

ខេត្តស្ទឹងត្រែង ៖ យោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានឲ្យដឹងថា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១២និង៣០នាទី ស្ថិតនៅភូមិលើ សង្កាត់ស្រះប្ញស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងស្ទឹងត្រែង បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងត្រែង និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះឫស្សី បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៦នាក់ ពាក់ព័ន្ធករណី ហិង្សាដោយចេតនា និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដ៍ទៃ ជាច្រើនករណីយ៉ាងសកម្មនៅក្នុងក្រុងស្ទឹងត្រែង ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង០៦នាក់ ដែលសមត្ថកិច្ចបង្ក្រាបបាននេះ រួមមាន ៖

១/ឈ្មោះ ភ័ក្រ ចន្ទបូរមី ភេទប្រុស អាយុ ១៥ឆ្នាំ មានទីលំនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

២/ឈ្មោះ សម្បត្តិ វណ្ណៈ ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិថ្មលាត សង្កាត់ស្រះប្ញស្សី ក្រុង/ខេត្តស្ទឹងត្រែង។

៣/ឈ្មោះ វី អ៊ឹហ្យា ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។

៤/ឈ្មោះ សុន រ៉ាសុមាបញ្ញាវីឡា ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុង/ខេត្តស្ទឹងត្រែង

៥/ឈ្មោះ ហ៊ីង គឹមហុង ភេទប្រុស អាយុ ១៥ឆ្នាំ មានទីលំនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុង/ខេត្តស្ទឹងត្រែង។

៦/ឈ្មោះ ស៊ឹម សុខសំណាង ភេទប្រុស អាយុ ១៥ឆ្នាំ មានទីលំនៅភូមិថ្មលាត សង្កាត់ស្រះប្ញស្សី ក្រុង/ខេត្តស្ទឹងត្រែង។

ពួកគេទាំងនេះ បានធ្វើសកម្មភាពបង្កហិង្សា និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ របស់ជនរងគ្រោះ ចំនួន ០៣នាក់ ស្រីម្នាក់ ១/ឈ្មោះ នាក់ កុសល ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិស្រែពោធិ៍ សង្កាត់ស្រះប្ញស្សី ក្រុង/ខេត្តស្ទឹងត្រែង, ២/ឈ្មោះ ព្រំ បុប្ផា ភេទស្រី អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិថ្មលាត សង្កាត់ស្រះប្ញស្សី ក្រុង/ខេត្តស្ទឹងត្រែង, ៣/ឈ្មោះ ហែម បារាំង ភេទប្រុស អាយុ ២៤ឆ្មាំ មានទីលំនៅភូមិស្រែពោធិ៍ សង្កាត់ស្រះប្ញស្សី ក្រុង/ខេត្តស្ទឹងត្រែង ។

នៅថ្ងៃខែឆ្នាំដដែលកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលក្រុងស្ទឹងត្រែង បានបន្តឃាត់ខ្លួនជនសង្ស័យដែលជាបក្ខពួកក្រុមតែមួយ ព័ន្ធពាក់ករណីបង្កហិង្សាឲ្យខូចខាតដោយចេតនា និងប្រើប្រាស់សារធាតុញៀន ដោយខុសច្បាប់ កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ០៤:២០នាទីទៀបភ្លឺ នៅចំណុចផ្ទះផ្សាដែកមាត់ទន្លេ ភូមិស្ពានថ្ម សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ជនសង្ស័យឈ្មោះ គា សុភា ភេទប្រុសអាយុ ២១ឆ្នាំ មានទីលំនៅភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន បានធ្វើសកម្មភាពកាប់បំផ្លិចបំផ្លាញម៉ូតូសណ្តោងរ៉ឺម៉ករបស់ឈ្មោះ ឆៃ ពិសិដ្ឋ ភេទប្រុស អាយុ ៣២ឆ្នាំ ទីលំនៅភូមិស្ពានថ្ម សង្កាត់ស្ទឹងត្រែង ។

ក្នុងនោះ វត្ថុតាងទាំងពីរករណីរួមមាន: ម៉ូតូ ០៤គ្រឿង, ទូរស័ព្ទដៃ ០៣គ្រឿង, កាំបិតផ្គាក់ ០២ដើម ។

បច្ចុប្បន្ន កម្លាំងជំនាញ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ និងវត្ថុតាងទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕


Telegram