ផេកផ្សាយពាណិជ្ជកម្ម ល្បែងកាស៊ីណូ និងល្បែងភ្នាល់តាមអនឡាញច្បាប់ ចំនួន២៥ សមត្ថកិច្ចកំពុងតាមដាន ស្រាវជ្រាវ និងចាត់វិធានការបង្ក្រាប
សន្តិសុខសង្គម
149

អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. បានពិនិត្យឃើញមានការផ្សព្វផ្សាយពាណិជ្ជកម្មអំពីល្បែងកាស៊ីណូអនឡាញ និងល្បែងភ្នាល់អនឡាញដែលជាល្បែងស៊ីសងខុសច្បាប់តាមទំព័រហ្វេសប៊ុកចំនួន ២៥ទំព័រ ដូចមានឈ្មោះ និងរូបភាពបង្ហាញខាងក្រោម៖ (1)3M បក្សីកីឡា (2)Lotto8888 SB24 (3)Dacebet (4)Lotto-8888 (5)Lotto4K-R34 (6)Lotto 8888 តាខ្មៅ (7)Vplay889 (8)LS288 Online (9)2betway B11 (10)Ai 2888 bet (11)Loyhacker (12)SBC369-Cs3 (13)Naga288 Service (14)Crown88 Svip127 (15)CamStar VIP (16)Ai2888 Win (17)BK8 Game (18)Sport KH (19)FAFA 988 KHS3 (20)28-S2 (21)Mega789 M8 (22)Sabong24 tv (23)A2888 CASH 1 (24)LT 8888 SM និង (25) A2888 Online cs3 ដែលជាសកម្មភាពល្មើសនឹងច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម និងច្បាប់ស្ដីពីការបង្រ្កាបល្បែងស៊ីសង។

ការផ្សព្វផ្សាយនេះ បានបង្កឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខ សណ្តាប់ធ្នាប់ សីលធម៌សង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ករណីនេះ អាជ្ញាធរមានសមត្ថកិច្ចបាននិងកំពុងតាមដាន ស្រាវជ្រាវ និងចាត់វិធានការបង្ក្រាបលើបុគ្គលផ្សព្វផ្សាយល្បែង អ្នកដំណើរការ អ្នកលេង និងអ្នកពាក់ព័ន្ធទៅនឹងល្បែងស៊ីសងខុសច្បាប់។

អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន និងជៀសវាងការចូលរួមរាល់សកម្មភាពល្បែងស៊ីសងខុសច្បាប់ទាំងនេះ។ 


Telegram