រាជធានីភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ ចូលទិញនំនៅក្នុងហាងមួយកន្លែង មិនអោយលុយហើយដើរចេញមកក្រៅ ស្រាប់តែបុគ្គលិកតាមយកលុយ ក៏ត្រូវជនជាតិចិនរូបនេះ យកកាំបិតចាក់បុគ្គលិករងរបួស ផ្អើលសមត្ថកិច្ចមកដល់ឃាត់ជនជាតិចិនរូបនេះ បញ្ជូនទៅកាន់ប៉ុស្តិ៍នគរបាលជ័យជំនះ ភ្លាមៗ។
ហេតុការណ៍នេះកើតឡើងនៅតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ វេលាម៉ោង១២យប់ឈានចូលថ្ងៃទី០១ ខែមិនា ឆ្នាំ២០២៤។
តាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋ និងពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសជនជាតិចិនម្នាក់ ចូលទិញនំ និង កាហ្វេ ១០ដុល្លារ នៅក្នុងហាងមួយកន្លែងមិនអោយលុយហើយដើរចេញមកក្រៅ ស្រាប់តែបុគ្គលិកតាមទារលុយ ជនជាតិចិនរូបនេះ គ្មានលុយឲ្យ និងបានដេញវាយយកកាំបិតចាក់មកលើបុគ្គលិក បណ្តាលឲ្យរងរបួសស្រាល។
ភ្លាមនោះ បងប្អូនប្រជាពលរដ្ឋបានស្រែកនិងដេញឃាត់កុំអោយជនជាតិចិនធ្វើបាបនិងវាយមកបុគ្គលិកនោះ ហើយក៏មានសមត្ថកិច្ចក៏មកដល់ ធ្វើការឃាត់ជនជាតិចិននោះ កុំអោយទៅណាឲ្យនៅមួយកន្លែងសិន និងបញ្ជូនខ្លួនទៅកាន់ប៉ុស្តិ៍នគរបាលជ័យជំនះ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕ Mrr Ka