អនុរដ្ឋលេខាធិការដ្ឋានក្រសួងមហាផ្ទៃ ម្នាក់ ច...ងកស្លា.......ប់ជាប់នឹងទ្វាផ្ទះ
សន្តិសុខសង្គម
237

រាជធានីភ្នំពេញ ៖ អនុរដ្ឋលេខាធិការដ្ឋានក្រសួងមហាផ្ទៃ ម្នាក់ មិនដឹងជាមានវិបត្តិអ្វីនោះទេ បានសម្រេចចិត្តធ្វើអត្តឃាត ចងកសម្លាប់ខ្លួនស្លាប់យ៉ាងអាណោចអាធ័ម ជាប់នឹងទ្វា ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១២និង ៣០នាទីរសៀល ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ នៅចំណុចផ្ទះសង់ថ្មី ផ្លូវបេតុង ភូមិត្រពាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមរបាយការណ៍ពីសមត្ថកិច្ចដែលTVFB ទទួលបាន បានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ទេព វរៈ ភេទប្រុស អាយុ៧២ឆ្នាំ ស្នាក់នៅចំណុចកើតហេតុ មានមុខរបរជា អនុរដ្ឋលេខាធិការដ្ឋានក្រសួងមហាផ្ទៃ ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ មានទាំងនគរបាលប៉ុស្តិ៍ក្រាំងធ្នង់ នគរបាលជំនាញខណ្ឌសែនសុខ និងនគរបាលជំនាញផ្នែកកោលស្យវិច័យ ចុះមកធ្វើការពិនិត្យសាកសព និងធ្វើកោសល្យវិច័យបញ្ជាក់ថា សពពិតជាស្លាប់ដោយសារចងកពិតមែន និងប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី នៅវត្តអរុណវត្តី ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ៕ អែល វិចិត្រ


Telegram