មន្ត្រីនគរបាលម្នាក់ ជិះម៉ូតូដឹកប្រពន្ធ អត់ពាក់មូកសុវត្ថិភាព ចូលខ្លួនមកផាកពិន័យតាមច្បាប់ ម្នាក់ៗ ចំនួន ៦០,០០០រៀល
រាជធានីភ្នំពេញ ៖ មន្ត្រីនគរបាលម្នាក់ ជិះម៉ូតូដឹកប្រពន្ធ អត់ពាក់មូកសុវត្ថិភាព មានការបង្ហោះព័ត៌មានតាមបណ្តាញសង្គម ក្នុងខណ្ឌដង្កោ នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ មន្ត្រីនគរបាលចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានធ្វើការកោះហៅដើម្បីចូលខ្លួនមកផាកពិន័យតាមច្បាប់ចរាចរណ៍ផ្លូវគោក អត់ពាក់មូកសុវត្ថិភាពក្នុងម្នាក់ៗ ចំនួន ៦០,០០០រៀល។ នេះបើយោងតាមផេកផ្លូវការរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ៕