ទៅរាវលៀស កូននិងចៅទៅតាម អកុលសស្លា.....ប់ទាំង២នាក់...
សន្តិសុខសង្គម
209

ខេត្តពោធិ៍សាត់ ៖ គួរឲ្យអាសូរណាស់ ក្មេងប្រុសចំនួន២នាក់ បានស្លាប់ទាំង២នាក់ ខណៈនាំគ្នាទៅជាមួយជីដូនទៅរាវលៀស ។ នេះបើយោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ ។

ហេតុការណ៍នេះបានកើតឡើងនៅ២៩ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១ និង៥០នាទីរសៀល នៅចំណុចទឹកស្ទឹង ស្ថិតនៅភូមិអូរហេង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

របាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ បានឲ្យដឹងថា សពជនរងគ្រោះទី១ឈ្មោះ ព្រុំ ធូវីរៈ ភេទប្រុស អាយុ០៨ឆ្នាំ និងទី២ឈ្មោះ រី វ៉ាន់ឌី ភេទប្រុស អាយុ០៩ឆ្នាំ ជនរងគ្រោះទាំង០២នាក់រស់នៅភូមិឃុំកើតហេតុខាងលើ ។

តាមការបំភ្លឺរបស់ឈ្មោះ ដូង គា ភេទស្រី អាយុ៣៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ត្រូវជាម្ដាយជនរងគ្រោះឈ្មោះ ព្រុំ ធូវីរៈ និងត្រូវជាជីដូនរបស់ជនរងគ្រោះ ឈ្មោះ រី វ៉ាន់ឌី បានឲ្យដឹងថា កូនហើយ និងចៅរបស់គាត់ពិតជាបានលង់ទឹកស្លាប់ពិតប្រាកដមែន។ មូលហេតុ ទៅរាវលៀសជាមួយខ្លួន និងបានលង់ទឹកស្លាប់នៅក្នុងទឹកស្ទឹងពិតប្រាកដមែន មិនមានពាក់ព័ន្ធនឹងបទល្មើសអ្វីនោះទេ។

បច្ចុប្បន្ន សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់សាកសពជូនឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕


Telegram